ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកថ្នាំពេទ្យបុកស្ត្រីម្នាក់ជិះម៉ូតូស្លាប់ភ្លាមៗនឹងកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តរតនគិរី៖ ស្ត្រីម្នាក់ជិះម៉ូតូឆ្លងផ្លូវមិនប្រយត្ន័ ត្រូវរថយន្តដឹកថ្នាំពេទ្យរបស់ក្រុមហ៑ុនហែលហ្វាអិុន បុកចំពីមុខពេញទំហឹងមនុស្សផ្លោងចេញម៉ូតូគៀបជាប់ពីក្រោមអូសប្រមាណ១០ម៉ែត្រ បណ្តាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗតែម្តង។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង២.០០នាទីរសៀល ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ៧៨ ត្រង់ចំណុចទីប្រជុំជនស្រុកកូនមុំ ស្ថិតក្នុងភូមិ៣ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។

ប្រភពពីលោកនាយប៉ុស្តិ៍រដ្ឋបាលឃុំត្រពាំងច្រេសបានឱ្យដឹងថា ស្រ្តីជនរងគ្រោះឈ្មោះអ៑ុក មុំ អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ ឃុំកើតហេតុខាងលើ មានកូនបីនាក់ក្នុងបន្ទុក ស្រីម្នាក់ ប្រុសពីរនាក់ បានរងរបួសបាក់ដៃបាក់ ជើងក្បាល និងរបួសផ្ទៃមុខស្លាប់ភ្លាមៗនៅនឹងកន្លែង។

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ស្រ្តីរងគ្រោះជិះម៉ូតូម៉ាកគុបមូល៥០ ពណ៌ស្លែរ អត់ស្លាក់លេខ ទិសដៅពីត្បូងទៅជើង បត់ឆ្លងផ្លូវទៅខាងឆ្វេង ក៏ត្រូវរថយន្តបុកពេញទំហឹងតែម្តង។

រថយន្តដឹកថ្នាំពេទ្យរបស់ក្រុមហ៑ុនហែលហ្វាអុិនម៉ាកស្តារិចពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នុំពេញ2×7338 បើកបរទិសដៅពីជើងទៅត្បូងបញ្ច្រាសទិសគ្នា។

ឯអ្នកបើកបរឈ្មោះលន់ វាសនា អាយុ៣២ឆ្នាំ រស់នៅភូមិកណ្តឹងតូច ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗបញ្ជូនខ្លួន និងរិបអូសរថយន្តយកមករក្សាទុកនៅអធិការដ្ឋានដើម្បីកសាងសំណុំរឿងរង់ចាំដោះស្រាយតាមច្បាប់ចរាចរណ៍ផ្លូវគោកតាមក្រោយ។

សាកសពត្រូវបានសាច់ញ្ញាតិក្រុមគ្រួសារធ្វើបុណតាប្រពៃណីនៅផ្ទះក្បែរកន្លែងកើតហេតុនោះដែរ៕ សាយប៉ូច


ចែករំលែក៖