ព័ត៌មានទាន់ហេតុការណ៍៖

ឡានបើកបត់ឆ្វេងមិនប្រយត្ន័បុកម៉ូតូមួយគ្រឿងរងរបួសម្នាក់

ចែករំលែក៖

ខេត្តស្វាយរៀងៈ បុរសម្នាក់បានរងរបួស ខណៈត្រូវរថយន្តបើកបត់ឆ្វេងមិនប្រយ័ត្នបុកជាមួយម៉ូតូរបស់គាត់បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ភូមិ សួនថ្មី សង្កាត់ ព្រៃឆ្លាក់ ក្រុង​ ស្វាយរៀង ខេត្តស្វាយរៀង ។

សមត្ថកិច្ចថា បុរសដែលរងរបួសមានឈ្មោះកិ សុហម អាយុ ២០ ឆ្នាំ មុខរបរ លក់ដូរ រស់នៅ ស្វាយ សង្កាត់ ចេក ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង ជិះម៉ូតូម៉ាក្ស EXCITER ពណ៍ ផ្ទៃមេឃ លាយទឹកប្រាក់ អត់ពាក់ស្លាកលេខ ខូចខាតយ៉ាងដំណំ។ ចំណែកអ្នកបើករថយន្តមានឈ្មោះ ហ៊ុន ចាន់ដារ៉ា ភេទ ប្រុស អាយុ ២៣ មុខរបរ បើកឡានពេទ្យ រស់នៅភូមិ ចំបក់ សង្កាត់ ចេក ក្រុង ស្វាយរៀងត្រូវបានឃាត់ខ្លួនមកសាកសួរ។

សាក្សីថា រថយន្ដម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង ២A ២២៨៧ ធ្វើដំណើរ ពីលិចទៅកើតលើកំណាត់ផ្លូវជាតិលេខ១ ហើយបានបត់ឆ្វេងខ្វះ ការប្រុងប្រយ័ត្នស្រាប់តែមានម៉ូតូបើកបញ្ច្រាសទិសគ្នាចាប់ហ្រ្វាំងមិនទាន់ ក៏បុកពេញទំហឹង។

ក្រោយមក សមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យ និងដឹកជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ព្រមទាំងវាស់វែង និងប្រមូលយកមធ្យោបាយទាំង២គ្រឿង រក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀងរង់ចាំដោះស្រាយគ្នាតាមក្រោយ ៕ យឹម សុថាន


ចែករំលែក៖