ព័ត៌មានទាន់ហេតុការណ៍៖

ធ្លាយរឿងមិនប្រក្រតីការតែងតាំងមន្ត្រីមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តតាកែវ

ចែករំលែក៖

ខេត្តតាកែវ៖ ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តតាកែវត្រូវបានមន្ត្រីថ្នាក់ក្រោមទម្លាយគ្មានសល់រឿងតែងតាំងបក្ខពួករបស់ខ្លួន ដែលធ្វើការលំៗឲ្យឡើងធ្វើធំ ហើយបែរជាមន្ត្រីខិតខំធ្វើបំពេញការងាររាប់ឆ្នាំ បែរជានៅតួនាទីដដែល។

យោងតាមការទម្លាយបានឲ្យដឹងថា លោកវាត ហេងប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តតាកែវបានតែងតាំងមន្រ្តីបក្ខពួកជាច្រើនឲ្យឡើងធ្វើធំ ដែលអ្នកទាំងនោះរួមមាន៖

ទី១ ឈ្មោះ ញឹម ដារ៉ាមន្រ្តីកិច្ចសន្យា ហើយទើបជាប់មន្រ្តីក្របខណ្ឌឲ្យក្លាយជាប្រធានការិយាល័យ និងហិរញ្ញវត្ថុនៃមន្ទីរ

ទី២ ឈ្មោះផាន់ ឧត្តមជាមន្រ្តីថ្មីមិនដែលចូលធ្វើការសោះ តែងតាំងជាអនុប្រធានការិយាល័យអធិការកិច្ច

ទី៣ ឈ្មោះអ៊ិន សុវណ្ណារ៉ាមិន ដែលចូលធ្វើការសោះតែងតាំងពីអនុការិយាល័យអធិការកិច្ចឲ្យធ្វើជាអនុប្រធានមន្ទីរ

ទី៤ ឈ្មោះហែម ភារម្យអនុប្រធានការិយាល័យអធិការកិច្ច ដែលបានយកម៉ូតូរដ្ឋមួយគ្រឿងជិះបម្រើការងារភ្ទាល់ខ្លួន ហើយបានធ្វើឲ្យបាត់ត្រូវបានតែងតាំងជាប្រធានការិយាល័យអធិការកិច្ច និង

ទី៥ ឈ្មោះយ៉ែម សុលី ប្រធានការិយាល័យទំនាក់ទំនងរដ្ឋសភា និងព្រឹត្តសភាមិន ដែលចូលធ្វើការសោះ ហើយដើរតែទិញឆ្កែដឹកដើរលក់(ទទួលបានមេដាយការងារ) ។

យោងតាមសេចក្ដីរាយការបានបន្ដទៀតថា ចំណែកឯមន្រ្តីដែលធ្វើការរកពេលសម្រាកគ្មានត្រូវបានរក្សាតួនាទីនៅដដែល។

ជុំវិញករណីខាងលើ លោកវាត ហេងប្រធានមន្ទីរទំនាក់ទំនងរដ្ឋសភា និងព្រឹទ្ធសភាខេត្តតាកែវបានឲ្យដឹងថា លោកកំពុងជាប់រវល់ ចាំពេលទំនេរចាំលោកបកស្រាយ។

ចំណែក លោកឡាយ វណ្ណៈ អភិបាលខេត្តតាកែវបានឲ្យដឹងថា ប្រធានមន្ទីរមុន នឹងតែងតាំងមន្រ្តីថ្នាក់ក្រោម ត្រូវតែគិតគូរឲ្យបានច្បាស់ ហើយជុំវិញករណីខាងលើនេះលោក នឹងប្រគល់ឲ្យអភិបាលរងខេត្តមួយរូបចុះទៅបើកការស៊ើបអង្កេតជាបន្ទាន់៕ ភ្នំដា


ចែករំលែក៖