ព័ត៌មានទាន់ហេតុការណ៍៖

បុរស​ម្នាក់​ដែល​ចេញ​សែក​គ្មាន​សាច់​ប្រាក់​៨០ម៉ឺន​ដុល្លារ​ទៅ​ឱ្យ​ឧកញ៉ា​ ឌួង ងៀប​ ត្រូវ​ជាប់​ពន្ធនាគារ​១៨ខែ​​

ចែករំលែក៖

ភ្នំពេញ​៖ បុរស​ម្នាក់​ដែល​ចេញ​សែក​គ្មាន​សាច់​ប្រាក់​ចំនួន​៨០ម៉ឺន​ដុល្លារ​អាមេរិក​ ទៅ​ឱ្យ​ឧកញ៉ា​ឌួង​ ងៀប​ ត្រូវ​បាន​​ចៅក្រម​ជំនុំជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ លោក​ សេង​ លាង​ នៅ​ថ្ងៃទី​០៣​ ខែ​តុលា​ នេះ​ ប្រកាស​សាលក្រម​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​១៨ខែ​ ពី​បទ​”មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន​”​ឬ​ចេញ​សែក​គ្មាន​សាច់​ប្រាក់។

លោក​ចៅក្រម​ ក៏​បាន​ផ្តន្ទា​ទោស​ជនជាប់ចោទ​ឈ្មោះ​ ​មូល មុន្នីនាថ​ និ​ង ឈ្មោះ​ ​មូល មុន្នីនិច ​ដាក់ពន្ធនាគារ​១៨ខែ​តែ​ទោស​នេះ​ត្រូវ​ព្យួរ​ ។​ តុលាការ​បើក​ផ្លូវ​ឱ្យ​ជនជាប់ចោទ​ប្តឹង​ឧទ្ធរណ៍​ក្នុង​កំណត់​ច្បាប់​ ។

សវនាការ​កន្លង​ទៅ​ជនជាប់ចោទ​ឈ្មោះ​ ជុំ​ វិចិត្រ​ អាយុ​៤១ឆ្នាំ​ សារភាព​ថា​ ពិត​ជា​បាន​ចេញ​សែក​គ្មាន​សាច់​ប្រាក់​ចំនួន​៨០ម៉ឺន​ដុល្លារ​អាមេរិក​ ទៅ​ឱ្យ​ឧកញ៉ា​ឌួង​ ងៀប​ ពិត​ប្រាកដ​មែន​ ។​ ជនជាប់ចោទ​ អះអាងថា​ ការ​ប្រព្រឹត្ត​នេះ​ គឺ​ ផ្តើម​ចេញ​ពី​រឿង​ខ្ចី​លុយ​រកស៊ី​រួច​គ្មាន​ប្រាក់​សង​ ទើប​ចេញ​សែក​តែ​ម្តង​ ៕ ចេស្តា

 


ចែករំលែក៖