ព័ត៌មានទាន់ហេតុការណ៍៖

NIPTICT សហការជាមួយSmart ផ្តល់មូលនិធិដល់និស្សិត ១០នាក់ លើជំនាញព័ត៌មានវិទ្យា

ចែករំលែក៖

ភ្នំពេញ៖ ក្រុមហ៊ុនស្មាតអាស្យាតា និងវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) បានពង្រឹងកិច្ចព្រមព្រៀង ដើម្បីគាំទ្រ ដល់យុវជនកម្ពុជា ដែលមានទេពកោសល្យ ក្នុងវិស័យបច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មាន (ICT) តាមរយៈការចុះអនុស្សរណៈយោគយល់គ្នា ។ កម្មវិធីនេះធ្វើឡើងក្រោមអធិបតីភាព លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលប្រព្រឹត្តទៅនៅរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧នេះ នាក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ។

កិច្ចព្រមព្រាងនេះនឹងផ្តល់មូលនិធិផ្គត់ផ្គង់ ពេញលេញសម្រាប់ការសិក្សារបស់និស្សិតចំនួន ១០នាក់ ដែលមានបំណងសិក្សាថ្នាក់បរិញ្ញាបត្រលើជំនាញទាក់ទងនឹង ICT នៅវិទ្យាស្ថានជាតិ NIPTICT ។ ដើម្បីបង្ហាញពីការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងប្រៃសនណីយ៍ និងទូរគមនាគមន៍កម្ពុជា (MPTC) ក្នុងការអភិវឌ្ឍវិស័យ ICT និងសេដ្ឋកិច្ចឌីជីថលរបស់ជាតិ ក្រុមហ៊ុនស្មាត បានផ្តល់ថវិកា ៣៦ម៉ឺនដុល្លារ សម្រាប់អាហាររូបករណ៍ ៣០កន្លែអ ដែលជាផ្នែកមួយនៃអនុស្សរណៈយោគយល់គ្នារយៈពេល ៣ឆ្នាំ ជាមួយ វិទ្យាស្ថានជាតិ NIPTICT ។អាហារួបករណ៍ ១០កន្លែង ដេលត្រៀមសម្រាប់និស្សិតប្រឡងយកនេះ គឺស្ថិតក្នុងចំណោមអាហារូបករណ៍សរុប ២០កន្លែង ក្រោមកម្មវិធីអាហារូបករណ៍ SmartEdu នាឆ្នាំនេះ ដែលកម្មវិធីនេះ ក៏ត្រូវបានគាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡាផងដែរ។ ការផ្តល់ជូនអាហារូបករណ៍ពិសេស សម្រាប់ជំនាញ ICT ត្រូវបានបង្កើតឡើង នៅឆ្នាំនេះ ស្រប់តាមចក្ខុវិស័យ របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងការពង្រឹងជំនាញ ICT នៅកម្ពុជា ។

លោក ត្រាំ អ៊ីវតឹក បានមានប្រសាន៍ក្នុងពិធីចុះ MOU នេះថា “ក្រុមហ៊ុនស្មាត តែងតែជាដៃគូអភិវឌ្ឍន៍ ដ៏ខ្លាំងខ្លាមួយ របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា តាមរយៈគំនិតផ្គួចផ្តើមជាច្រើនក្នុងវិស័យ ICT ។ តាមរយៈកិច្ចសហការថ្មីមួយនេះ យើងនឹងបន្តអភិវឌ្ឍយុវជន ដេលមានទេពកោសល្យ និងអ្នកជំនាញបន្ថែមទៀត ស្របទៅតាមចក្ខុវិស័យ ដែលបានកំណត់នៅក្នុងគោលនយោបាយអភិវឌ្ឍន៍ វិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ឆ្នាំ២០២០” ។

លោក សំ សិទ្ធសេរី នាយករងវិទ្យាស្ថានជាតិ NIPTICT បានមានប្រសាន៍ថា “យើងមានសេចក្តីរីករាយជាខ្លាំង ដែលក្រុមហ៊ុនស្មាតបានពង្រីកកម្មវិធីអាហារូបករណ៍ SmartEdu របស់ខ្លួន និងផ្តល់អាហារូបករណ៍ជំនាញ ICT ចំនួន ១០កន្លែង ក្នុង១ឆ្នាំ សម្រាប់និស្សិតដែលជួបបញ្ហាហិរញ្ញវត្ថុ ហើយមានបំណងចង់សិក្សានៅវិទ្យាស្ថានជាតិ NIPTICT ។ តាមរយៈកម្មវិធីនេះ និសិ្សតអាហាររូបករណ៍ ក៏នឹងអាចចូលរួម ក្នុងគំនិតផ្គួចផ្តើម និងសិក្ខាសាលាជាច្រើនទៀត ដែលក្រុមហ៊ុនស្មាត កំពុងបង្កើតឡើងសម្រាប់យុវជនកម្ពុជា” ។

លោក ថូ ម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុនស្មាត បានពន្យល់ដែរថា “ស្របពេលដែលក្រុមហ៊ុនស្មាតនៅតែបន្តជាក្រុមហ៊ុនឈានមុខគេ ក្នុងឧស្សាហកម្ម ទូរគមនាគមន៍ចល័ត និងជាអ្នកគាំទ្រ យ៉ាងពេញទំហឹង ចំពោះការអភិវឌ្ឍសហគមន៍ ដូច្នេះជាធម្មាត យើងតែងលើកទឹកចិត្តដល់ការអភិវឌ្ឍជំនាញ ICT តាមរយៈការអប់រំ ។ បានជាយើងសម្រេចចិត្តពង្រឹកកម្មវិធីអាហារូបករណ៍ SmartEdu នៅឆ្នាំនេះ ដោយសង្ឃឹមថាកម្មវិធីនេះ នឹងបើកឱកាសបន្ថែមសម្រាប់យុវជនខ្មែរ ដែលមានទេពកោសល្យ នៅពេលដែលពួកគេបន្តខិតខំប្រឹងប្រែងរៀនសូត្រ និងមានភាពឆ្លាតវៃ” ។

សូមរំលឹកដែរថា កាលពីដើមឆ្នាំ២០១៦ ក្រុមហ៊ុនស្មាត បានបរិច្ចាកទឹកប្រាក់ជាង ៣៥ម៉ឺនដុល្លារ សាងសង់អន្តេវាសិកដ្ឋានក្នុងវិទ្យាស្ថានជាតិ NIPTICT សម្រាប់ឲ្យនិស្សិតយ៉ាងហោចណាស់ ១០០នាក់បានស្នាក់នៅ ដេលនិស្សិតខ្លះមកពីទីជនបទ ហើយដែលការឧបត្ថម្ភនេះ បានអនុញ្ញាតឲ្យពួកគេបានប្រើប្រាស់ ធនធានផ្នែក ICT ដើម្បីជាការអភិវឌ្ឍជំនាញមានសមត្ថភាពប្រកួតប្រជែងថ្នាក់សកល ក្នុងនោះដែរ ក្រុមហ៊ុនស្មាត ក៏ជាដៃគូសំខាន់ របស់កម្មវិធីអ្នកស្ម័គ្រចិត្ត ICT កម្ពុជា និងកម្មវិធីពានរង្វាន់ ICT កម្ពុជារបស់វិទ្យាស្ថានជាំតិ NIPTICT ផងដែរ៕ វឌ្ឍនា


ចែករំលែក៖