ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីការបរទេសអាមេរិកច្រានចោលនូវព័ត៌មានថាលោកមានបំណងលាលែងពីតំណែង

ចែករំលែក៖

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson បានប្រកាសថាលោក មិនដែលគិតដល់ការលាលែងចេញពីតំណែងដូចពាក្យចចាមអារ៉ាម ដោយសារតែលោក មាននយោបាយមិនស៊ីចង្វាក់ជាមួយប្រធានាធិបតីត្រាំនោះទេ។

លោក Tillerson អាយុ៦៥ឆ្នាំ បាន ​​ និយាយទៅកាន់ក្រុមអ្នកសារព័ត៌មានថា លោកមិនដែលគិតដល់ការលាលែងចេញពីតំណែងនោះឡើយ។ លោកបន្តទៀតថា លោកបានសន្យាស្មោះត្រង់ឹនិងប្រធានាធិបតី និងបម្រើលោក ក្នុងតំណែងជារដ្ឋមន្ត្រីការបរទេស។

ពាក់ព័ន្ធនឹងករណីខាងលើមន្ត្រីនាំពាក្យ សេតវិមាន លោកស្រី Sarah Sanders តាម សេចក្តីរាយការណ៍ បានមានប្រសាសន៍ នៅថ្ងៃពុធសប្ដាហ៍នេះថា ប្រធានាធិបតី សហរដ្ឋអាមេរិក ដូណាល់ ត្រាំ មានទំនុក ចិត្តជាខ្លាំង ចំពោះរដ្ឋមន្រ្តីការបរទេស អាមេរិក គឺលោក Rex Tillerson។

លោកស្រី Sanders បាននិយាយប្រាប់ ក្រុម អ្នកសារព័ត៌មាន នៅ Air Force One ថា “ដូចដែលយើងធ្លាប់ បាននិយាយ ជាច្រើនលើក ពីមុនមកហើយថា ប្រសិន បើលោកប្រធានាធិបតី មិនមានទំនុកចិត្ត ចំពោះ អ្នកណាម្នាក់នោះ បុគ្គលនោះ នឹងមិនស្ថិតនៅក្នុងតំណែងនោះបានទៀតនោះទេ”។

យោងតាមប្រភពព័ត៌មាន ពីកាសែត រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧ បានឲ្យដឹងថា មន្ត្រីនាំពាក្យ សេតវិមានរូបនេះ បាននិយាយបន្តថា ប្រធានាធិបតី ដូណាល់ ត្រាំ និងរដ្ឋមន្ត្រី ការបរទេស Rex Tillerson មិនបាននិយាយ អ្វីនោះទេ នៅថ្ងៃពុធសប្ដាហ៍នេះ៕ ម៉ែវ សាធី


ចែករំលែក៖