ក្រុមគណបក្សប្រឆាំងនៅទួរគីបាន បង្ហាញការខឹងសម្បាយ៉ាងខ្លាំង ដល់រដ្ឋា ភិបាលលោកអ៊ែរ ដូហ្គានដែលបាននិងកំពុងតែព្យាយាមកម្ចាត់ក្រុមអ្នកប្រឆាំង ដោយ បានដាក់ទោសអតីត មន្ត្រីនិងទាហាន ដែលលោកចាត់ទុកថា បានក្បត់រូបលោក ។
ក្រុមអ្នកប្រឆាំងបានលើកឡើងថា រដ្ឋាភិបាលទួរគីកំពុងតែប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីដាក់ទោសអ្នកប្រឆាំងដោយយកហេតុផល ប៉ុនប៉ងសម្លាប់លោកតាមរយៈការធ្វើរដ្ឋប្រហារមិនបានសម្រេច។ កន្លង មកថ្មីៗ តុលាការទួរគី នៅថ្ងៃពុធ តាម សេចក្តីរាយការណ៍ បានកាត់ទោសបុគ្គ លិកយោធា ចំនួន៣៤នាក់ ឲ្យជាប់ពន្ធនា គារមួយជីវិត ពីបទប៉ុនប៉ងធ្វើឃាត ប្រធា នាធិបតីទួរគី គឺលោក Recep Tayyip Erdogan ក្នុងអំឡុងរដ្ឋប្រហារបរាជ័យ កាល ពីឆ្នាំទៅមិញ។
យោងតាមប្រភពព័ត៌មាន ពីកាសែត អាមេរិក UPI បានចេញផ្សាយនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧ថា នាយឧត្តមសេនីយ៍ និងអនុសេនីយ៍មួយចំនួន ដែលត្រូវកាត់ ទោសកាលពីថ្ងៃពុធ គឺត្រូវបានគេចោទ ប្រកាន់ ពីបទឆ្មក់ ប្រហារសណ្ឋាគាររបស់ លោក Erdogan នៅរាត្រីធ្វើប្រតិបត្តិការរដ្ឋប្រហារ ប៉ុន្តែប្រធានាធិបតីទួរគី និងគ្រួសារ អាចគេចខ្លួនរួច។
សូមជម្រាបផងដែរថា ចាប់តាំងពីការ ប៉ុនប៉ងធ្វើរដ្ឋប្រហារបរាជ័យមក មនុស្ស ៥ម៉ឺននាក់ នៅតែកំពុងរង់ចាំការ កាត់ក្តីនិងមនុស្ស១៥ម៉ឺននាក់ផ្សេងទៀត ត្រូវបានឃុំ ខ្លួន ឬក៏បណ្ដេញចេញពីតំណែងរបស់ខ្លួន ហើយមនុស្ស ជាច្រើននាក់ ត្រូវបានកាត់ ទោសរួចរាល់ ប៉ុន្តែសាលក្រមនៅថ្ងៃពុធ ទី៤ ខែតុលានេះ គឺជាការកាត់ទោស អ្នករួមគំនិត លំដាប់ខ្ពស់ជាលើកដំបូង៕ ម៉ែវ សាធី