ខេត្តតាកែវ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបានចែកចាយនូវសារធាតុញៀន ហើយការឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ នៅចំណុចភូមិព្រេច ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។
លោកវរសេនីយ៍ទោ ង៉ាន់ សារី អធិការនគរបាលស្រុកបាទី បានឲ្យដឹងថា ជនសង្ស័យដែលបានឃាត់ខ្លួនឈ្មោះ ប៊ុន វីរៈ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិព្រេច ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។
លោកបានបន្តថា ការឃាត់ខ្លួនជនសង្ស័យនៅក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានករណីជួញដូរថ្នាំញៀន នៅចំណុចផ្ទះរបស់ជនសង្ស័យខាងលោកបានបញ្ជាកម្លាំងចុះទៅដល់កន្លែងកើតហេតុ ដើម្បីឃាត់ខ្លួនជនសង្ស័យ នៅនឹងផ្ទះខាងលើ រីឯបក្ខពួកមួយចំនួនបានរត់គេចខ្លួនបាត់។
ក្រោយពីឃាត់ខ្លួនជនសង្ស័យ កម្លាំងជំនាញបានដកហូតវត្ថុតាងរួមមាន ថ្នាំញៀន៣កញ្ចប់តូច, ទូរស័ព្ទដៃ១គ្រឿង និងសម្ភារសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង សមត្ថកិច្ចបានបញ្ជួនទៅការិយាល័ប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីកសាងសំសំណុំរឿង បញ្ជូនបន្តទៅសាលាដំបូងខេត្ត និងស្រាវជ្រាវស្វែងរកចាប់ខ្លួនបក្ខពួកដែលរត់គេចខ្លួនបន្តយកទៅផ្តន្ទាទោសតាមផ្លូវច្បាប់៕ ភ្នំដា