ព័ត៌មានទាន់ហេតុការណ៍៖

គ្រាន់តែរឿងបាត់ឆ្នាំងសាកទូរស័ព្ទ បុរសម្នាក់យកដំថ្មវាយបែកក្បាលបុរសពិការជើងទាំងពីរយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ គួរឲ្យអាសូរណាស់លោកអើយ គ្រាន់តែទាស់សំដីគ្នាតិចតួចរឿងបាត់ឆ្នាំងសាកទូរស័ព្ទមួយប៉ុណ្ណោះបានធ្វើឲ្យ បុរសម្នាក់ទៀតយកដុំថ្មស្ទុះមកវាយទាំងកំរោល ទៅវាយបុរសចំណាស់ពិការជើងទាំងពីរម្នាក់ រងរបួសបែកក្បាលហូរឈាមស្រោចខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចរហូតឈានទៅដល់ការឃាត់ខ្លួនជនដៃដល់យកមកនគរបាលប៉ុស្តិ៍ស្រះចក កាលពីវេលាម៉ោង២០និង៣០នាទី ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧ នៅភូមិ១ផ្លូវរថភ្លើង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនដៃដល់ឈ្មោះចិន ចន ភេទប្រុស អាយុ៣៥ឆ្នាំ ពុំមុខរបរ និងទីលំនៅមិនពិតប្រាកដ ។ ចំណែកជនរងគ្រោះឈ្មោះអ៊ុក សំអាត ភេទប្រុស អាយុ៥៩ឆ្នាំ ជាជនពិការស្វិតដៃជើងដើរស្នាក់នៅកន្លែងកើតហេតុបានរងរបួសបែកក្បាល២កន្លែង និងថ្ពាល់ឆ្វេង ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ ខណៈដែលឃើញជសង្ស័យដើរមកដល់ក្បែរផ្ទះជនរងគ្រោះក៏សួរជនសង្ស័យថា មានឃើញឆ្នាំងសាកទូរស័ព្ទគាត់ដែរទេ ពេលនោះជនសង្ស័យក៏ឆ្លើយថា អត់ដឹងទេ ស្រាប់តែជនរងគ្រោះគាត់ឡូឡាធ្វើឲ្យជនដៃដល់ខឹង ក៏ស្ទុះទៅរើសដុំថ្មមកវាយជនរងគ្រោះជាជនពិការនោះបណ្តាលឲ្យរបួសតែ ខណៈនោះកូនប្រុសរបស់ជនរងគ្រោះមកដល់ ក៏ស្រែកឲ្យអ្នកជិតខាងជួយចាប់ជនដៃដល់យកមកប្រគល់ឲ្យនគរបាលប៉ុស្តិ៍ស្រះចកដើម្បីចាត់ការតាមនីតិវិធី ៕ស តារា


ចែករំលែក៖