ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោហ៊ុន សែន អរគុណ បងប្អូន កូនក្មួយ កម្មករកម្មការនីទាំងអស់ ដែលបានផ្តល់នូវការស្រឡាញ់រាប់អានគាំទ្រដល់សម្តេច និងបានបោះឆ្នោតអោយតែ “គណបក្សប្រជាជនកម្ពុជា” តាំងពីអាណត្តិមុនៗរហូតមកល់ពេលនេះ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៧ បានថ្លែង អរគុណ បងប្អូន កូនក្មួយ កម្មករកម្មការនីទាំងអស់ ដែលបានផ្តល់នូវការស្រឡាញ់រាប់អានគាំទ្រដល់សម្តេច និងបានបោះឆ្នោតអោយតែ “គណបក្សប្រជាជនកម្ពុជា” តាំងពីអាណត្តិមុនៗរហូតមកល់ពេលនេះ។

នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ សម្តេចតេជោបញ្ជាក់ថា៖ «អរគុណ បងប្អូន កូនក្មួយ កម្មករកម្មការនីទាំងអស់ ដែលបានផ្តល់នូវការស្រឡាញ់រាប់អានគាំទ្រដល់រូបខ្ញុំ និងបានបោះឆ្នោតអោយតែ “គណបក្សប្រជាជនកម្ពុជា” តាំងពីអាណត្តិមុនៗរហូតមកល់ពេលនេះ។

សូមជូនពរជនរួមជាតិ និងកូនក្មួយកម្មករទាំងអស់បានសប្បាយរីករាយនៅក្នុងថ្ងៃឈប់សម្រាក។ សូមបើកបរប្រុងប្រយ័ត្ន គោរពច្បាប់ និងយោគយល់អធ្យាស្រ័យអោយគ្នាទៅវិញទៅមក ជាពិសេសពេលមានភ្លៀងកំពុងធ្លាក់ចៀសវាងគ្រោះថ្នាក់ផ្សេងៗ»៕

 

 


ចែករំលែក៖