ព័ត៌មានទាន់ហេតុការណ៍៖

​កម្លាំងល្បាតប៉ុស្តិ៍ទំនប់ទឹកល្បាតដល់ចំណុចខាងមុខពេទ្យរុស្ស៊ីមានការសង្ស័យជន៣នាក់ ក៏ត្រួតពិនិត្យឃើញថ្នាំញៀន១កញ្ចប់តូច

ចែករំលែក៖

ភ្នំពេញៈ ជនសង្ស័យ៣នាក់ត្រូវកំលាំងល្បាតប៉ុស្តិ៍ទំនប់ទឹកល្បាតដល់ចំណុចខាងមុខពេទ្យរុស្ស៊ីមានកាសង្ស័យជន៣នាក់ ក៏ធ្វើការត្រួតពិនិត្យឃើញថ្នាំញៀន 1កញ្ចប់តូច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី៨ខែតុលា ឆ្នាំ២០១៧ នៅចំណុចខាងមុខពេទ្យរុស្ស៊ី តាមបណ្ដោយផ្លូវលេខ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យ 3នាក់មានឈ្មោះដូចខាងក្រោម ៖
1-ឈ្មោះ ចាន់ រដ្ឋានី ភេទ ប្រុស 1988 មុខរបរ បិតតែម
ម៉ូតូ នៅសុកហុក ទីលំនៅផ្ទះជួល ភូមិត្មោតជ្រុំ ផ្លូវលំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។2-ឈ្មោះ ចាន់ រដ្ឋារ៉ា ភេទ
ប្រុស 1997 មានទីលំនៅនិងមុខរបរ ដូចគ្នា(បងប្អូន
បង្កើត ) ។3-ឈ្មោះ ម៉ៅ លីដា 1993ភេទប្រុស 1993 មុរបរ រត់កង់បី ផ្ទះជួល 469 ផ្លូវ89BT បូរី99 សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
-សម្ភារះដកហូត ម៉ូតូកង់បី1គ្រឿង ។ ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់ខាងលើបានសារភាពថាពួកតំម្លៃ
10ម៉ឺនរៀល ទិញពីម្តុំផ្លូវ 60ម៉ែត្រ សង្កាត់ចាក់ង្រែលើ។

បច្ចុប្បន្នជនសង្ស័យរួច និង ម៉ូតូត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹក នាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីចាត់ការតាមនីតិវិធី៕ ស​រស្មី

 


ចែករំលែក៖