ខេត្តព្រះសីហនុ៖ បុរសជនជាតិរុស្សីម្នាក់បានស្លាប់នៅវេលាម៉ោង០២និង៣៥នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៧នៅបន្ទប់ជួលលើភ្នំពយតាមូងស្ថិតក្នុងក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាជនជាតិរុស្សីដែលស្លាប់ ឈ្មោះGRIBANOV.ANTON ភេទប្រុស អាយុ៤២ឆ្នាំសញ្ជាតិរុស្សីកាន់លិខិតឆ្លងដែនលេខ៧២ ៦៧៩៣៤៤៧ផុតសុពលភាពថ្ងៃទី២០ ខែវិច្ឆិកា ខែឆ្នាំ២០២៣ទិដ្ឋាការលេខEI.០១២៨៥០៧២ផុតសុពលភាពថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ ។
ជនរងគ្រោះ(សាកសព)ចូលស្នាក់នៅបន្ទប់ជួលខាងលើនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ ស្លាប់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៧តាមការពិនិត្យនិងការធ្វើកោសល្យវិច្ច័យរបស់សមត្ថកិច្ចជំនាញនិងលោកវេជ្ជបណ្ឌិតសែ ជូសិទ្ធិជោតិ អនុប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានឲ្យដឹងថាសាកសពស្លាប់ដោយសារជំងឺគាំងបេះដូង។
បច្ចុប្បន្នសាកសពបានបូជានៅឈាបនដ្ឋានវត្តឥន្ទញ្ញាណ(វត្តក្រោម)តាមការស្នើរសុំរបស់គ្រួសារ៕ ឆ្លាម សមុទ្រ