ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អំពាវនាវដល់ប្រជាពលរដ្ឋរួមគ្នារក្សាសុខសន្តិភាពក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ

ចែករំលែក៖

ខេត្តតាកែវ ៖ ថ្លែងក្នុងពិធីសំណេះ សំណាលជាមួយប្រជាពលរដ្ឋ យាយជី តាជី ក្រុមប្រឹក្សាសង្កាត់ប្រជាការពារ ក្រុងដូនកែវ១.២០០នាក់ កាលពីព្រឹកថ្ងៃ ទី៨ ខែតុលា ឆ្នាំ២០១៧ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការ រងកងយោធពលខេមរភូមិន្ទ(ខ.ភ.ម.) និងជាមេបញ្ជាការកងអង្គរក្ស បន្ដអំពាវនាវដល់ប្រជាពលរដ្ឋរួមគ្នារក្សាសុខសន្តិភាព នៅកម្ពុជានាពេលបច្ចុប្បន្នឲ្យបានគង់វង្សក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រ កម្ពុជា។

លោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុន ហៀងបានបន្តទៀតថា កត្តាសុខសន្តិភាព ជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍប្រទេសជាតិ ឲ្យរីកចម្រើន និងសេចក្ដីសុខសាន្តរបស់ ប្រជាពលរដ្ឋ។ ផ្ទុយទៅវិញបើប្រទេស គ្មានសុខសន្តិភាព ចម្បាំងរាំងជល់នោះនាំ ឲ្យប្រទេសធ្លាក់ក្នុងគ្រោះមហន្តរាយសមិទ្ធ ផលនានា ហេដ្ឋារចនាសម្ព័ន្ធសង្គមជាតិនឹងត្រូវបំផ្លាញខ្ទេចខ្ទីប្រជាពលរដ្ឋរងទុក្ខវេទនា ដូចក្នុងរបបប្រល័យពូជសាសន៍កន្លងមក។

លោកនាយឧត្តមសេនីយ៍ឲ្យប្រជាពល រដ្ឋ រក្សាភាពស្ងៀមស្ងាត់កុំជឿតាមការ ញុះញង់របស់ជនអគតិមួយចំនួនដោយមានការគាំទ្រពីបរទេស បំណងចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់បំផ្លាញសុខសន្តិភាព សេចក្ដីសុខសាន្ត របស់ប្រជាពលរដ្ឋនិងការអភិវឌ្ឍនៅកម្ពុជា ។ នាយឧត្តម សេនីយ៍ ប្រកាសប្រឆាំងដាច់ខាត មិនឲ្យមានបដិវត្តន៍ពណ៌កើតឡើងនៅកម្ពុជា បង្រ្កាបរាល់សកម្មភាពបំពានទាំងឡាយណា ដែលមានបំណងមិនល្អបំពុលបរិយាកាសសង្គមបំផ្លាញ សន្តិភាពស្ថិរភាព​ជាតិ ។

ដោយសារនយោបាយឈ្នះ=ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ពលរដ្ឋ គ្រប់ៗរូបបានជ្រកក្រោមម្លប់ សន្តិភាព យ៉ាងសុខសាន្តហើយ បច្ចុប្បន្ននេះមាន វិនិយោគិនបរទេសធំៗ មកបណ្ដាក់ទុន វិនិយោគជាច្រើននៅកម្ពុជាលើហេដ្ឋា រចនាសម្ព័ន្ធ សង្គមសំណង់អគារខ្ពស់ៗ ផ្លូវថ្នល់ស្ពានអាកាសខ្វាត់ខ្វែង ក្នុងក្រុងនៅ តាមជនបទ កំណើនភ្ញៀវទេសចរមកទស្សនាកម្ពុជាជារៀងរាល់ឆ្នាំធ្វើឲ្យមានកំណើនសេដ្ឋកិច្ចនៅតែរក្សាបាន៨,៩ភាគរយ កម្មករកម្មការិនីមានប្រាក់ខែគោលឡើងដល់១៧០ដុល្លារនៅឆ្នាំ២០១៨ ធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពរស់នៅកាន់តែប្រសើរ។

ក្នុងរដូវបុណ្យកឋិនទានលោកនាយ ឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង និងលោកស្រី បានផ្ដួចផ្ដើមធ្វើបុណ្យកឋិនទានដង្ហែទៅ វត្តតុំក្រុងដូនកែវ ខេត្តតាកែវ ព្រមទាំងបាននាំយកបច្ច័យរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រគេនវត្តតុំចំនួន១២០លានរៀល សម្រាប់កសាងសមិទ្ធផលនានាក្នុងវត្តនិងចែកកំណាត់សនិងថវិកា ជូនយាយជីតាជី គណៈកម្មការវត្ត ក្រុមយុវ ជនកាកបាទក្រហម កាយប្ញទ្ធិសិស្សានុ សិស្ស លោកគ្រូ អ្នកគ្រូ គ្រូពេទ្យក្រុមប្រឹក្សា សង្កាត់ សាលាក្រុង ព្រមទាំងផ្ដល់សម្លៀកបំពាក់៦៥កំប្លេជូនប្រជាការពារទៀតផង ៕ សុខដុម


ចែករំលែក៖