ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ៣នាក់បន្ទាប់ពីដេញវៃយុវជន៣នាក់

ចែករំលែក៖

ភ្នំពេញ៖​ ជនសង្ស័យ៣នាក់ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន បន្ទាប់ពីពួកគេបានជិះម៉ូតូមួយគ្រឿងឌុបគ្នាប្រដាប់ដោយខ្សែក្រវាត់ដេញវាយយុវជន៣នាក់​ កាលពីវេលាម៉ោង២និង១០រំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែតុលា ២០១៧​ នៅមុខស្ពាយឌឺ​ តាមបណ្តោយផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ៏យ រាជធានីភ្នំពេញ ។

ជនសង្ស័យទី១ មានឈ្មោះ ជួប តារាវិឆ័យ ភេទប្រុសអាយុ១៥ឆ្នាំ មុខរបរជាងកាត់សក់ ស្នាក់នៅភូមិតាងូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

ទី២ មានឈ្មោះ ម៊ិញ ហេង គីម ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរកាត់សក់ ស្នាក់នៅភូមិច្រាំងបាក់ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ។

ទី៣ មានឈ្មោះ នួន រ៉ាវី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិតាងូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

ចំណែកជនរងគ្រោះទី១ មានឈ្មោះ សារូ ធារិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

ទី២ មានឈ្មោះ ប៊ុត សីហា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះលេខ៨ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ទី៣ មានឈ្មោះ គង់ សាម ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់ផ្ទះជួល ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

សាក្សីបានឲ្យដឹងថា​ មុនពេលកើតហេតុ ជនរងគ្រោះ បានចេញពីខួបកំណើតគេនៅម្តុំស្ទឹងមានជ័យ ដោយជិះតាមផ្លូវវេងស្រេង លុះមកដល់ចំណុចមុខក្លឹប ស្ពាយឌឺ ស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ស្រាប់តែមានជនសង្ស័យ៣នាក់ខាងលើ ជិះម៉ូតូចំនួន១គ្រឿង ម៉ាកហុងដា សេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CK-3095 មកក្បែរដកខ្សែក្រវាត់វាយមកលើជនរងគ្រោះ ប៉ុន្តែនៅពេលធ្វើសកម្មភាព ក៏ប្រទះនឹងកម្លាំងនគរបាលចោមចៅ កំពុងល្បាត ដេញចាប់ជនសង្ស័យ៣នាក់ បាននៅចំណុច មុខខារ៉ាអូខេ ឌីយ៉ាម៉ង់ តែម្តង ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនទៅកាន់ ផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ធាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីបន្តអនុវត្តតាមច្បាប់៕ សុខាសែនជ័យ


ចែករំលែក៖