ប្រព័ន្ធផ្សព្វផ្សាយថៃនៅថ្ងៃទី១២ ខែតុលានេះបានផ្សាយថា តាមការបញ្ជាក់ ពីកម្លាំងប៉ូលិសថៃ ប៉ូលិសអន្តរជាតិអាំង ទែរប៉ូល មិនទាន់ប្រកាសឲ្យដឹងពីការស្វែងរកលោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រានៅ ឡើយ។
ប៉ូលិសអាំងទែរប៉ូលបានស្នើដល់រដ្ឋា ភិបាលថៃឲ្យ បញ្ជូនឯកសារបន្ថែម និង ភស្តុតាង បញ្ជាក់ពីទោសកំហុសរបស់លោកស្រីមុនពេល ប៉ូលិសអន្តរជាតិសម្រេចថាត្រូវចាប់ខ្លួន លោកស្រីយីងឡាក់ដែរឬទេ។
ការប្រកាសពណ៌ខៀវ របស់អាំងទែរ ប៉ូលមានន័យថា ស្ថាប័ននេះបានស្នើឲ្យ ប្រទេសជាសមាជិក ប្រមូលព័ត៌មានស្តីពី កន្លែងរស់នៅរបស់លោកស្រីយីងឡាក់ ក៏ដូចជាសកម្មភាពផ្ទាល់ខ្លួនផ្សេងៗ ពាក់ ព័ន្ធនឹងបទល្មើស។ នៅពេលដែលសេចក្តី ប្រកាសពណ៌ខៀវ គឺប្រទេសជាសមាជិក ប្រមូលព័ត៌មានស្តីពីលោកស្រី ក្រោយមករដ្ឋាភិបាលថៃអាចស្នើឲ្យចេញសេចក្តីប្រកាសពណ៌ក្រហម គឺតាមចាប់ខ្លួនតែម្តង។
ស្នងការរងប៉ូលិសថៃ លោក Krisana Pattanacharoen បានបញ្ជាក់ថា នៅពេល នេះ យើងមានតែរង់ចាំប៉ុណ្ណោះ។
លោកស្រីយីងឡាក់ត្រូវបានកាត់ទោសជាប់ពន្ធនាគារ ៥ឆ្នាំពីបទធ្វេសប្រហែស នៅក្នុងកម្មវិធីជំនួយតម្លៃទិញស្រូវអង្ករ ធ្វើឲ្យរដ្ឋខាតបង់រាប់ពាន់លានដុល្លារ ។ នៅពេលនេះលោកស្រីបានភៀសខ្លួនទៅរស់នៅក្រៅប្រទេសគេចពីការជាប់ឃុំ ។ នៅពេលនេះមិនទាន់ដឹងប្រាកដថាលោកស្រី ក្នុងរស់នៅប្រទេសណានោះឡើយ ដោយ ខ្លះថារស់នៅអារ៉ាប់រួម ខ្លះទៀត ថាលោកស្រីកំពុងសុំភៀសខ្លួននៅក្នុងប្រទេសអង់គ្លេស៕ ម៉ែវសាធី