ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីផលិតកម្ម និងបសុព្យាបាលក្រុងប៉ោយប៉ែតចាប់សាច់មាន់់ជាង៤០០គីឡូក្រាមក្រុមឈ្មួញនាំពីប្រទេសថៃចួលតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

ចែករំលែក៖

ប៉ោយប៉ែតៈ មន្ត្រីផលិតកម្ម និងបសុព្យាលក្រុងប៉ោយប៉ែតចាប់បាន សាច់មាន់់់ខូចគុណភាពជាង៤០០គីឡួក្រាម ដែលក្រុមឈ្មួញនាំពីប្រទេសថៃចូលតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត កាលពីវេលាម៉ោង៣ និង៤៥នាទីរសៀល ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ នៅខាងក្រោយសណ្ឋាគារលីហេងឆាយ ឋិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

មន្ត្រីជំនាញប្រាប់ថា ជនសង្ស័យ ដែលដឹកសាច់មាន់់់នោះឈ្មោះ អ៊ឹម ញ៉ាញ់ ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

បើតាមសំដីជនសង្ស័យដឹកសាច់មាន់ប្រាប់ថា ខ្លួនបានទិញសាច់មាន់ពីក្រុមឈ្មួញដឹកជញ្ជូនពីប្រទេសថៃ ក្នុង១ថង់១០គីឡូក្រាមចំនួន១៥០០០រៀលខ្លះ និងជារបស់ខ្លួនខ្លះដើម្បីដឹកតាមរថយន្តរបស់ខ្លួន យកទៅលក់នៅលើទីផ្សារក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកស៊ី គីមហេងប្រធានផ្នែកផលិតកម្ម និងបសុព្យាបាលក្រុងប៉ោយប៉ែតប្រាប់ថាៈ ដោយមានពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋថា មានរថយន្តកាមរី ពណ៌ស្ករ ចង្កូតឆ្វេង ពាក់ស្លាកលេខ ស្ទឹងត្រែង 2A.0146 កំពុងតែដឹកសាច់មាន់់់ចេញពីកន្លែងកើតហេតុ បម្រុងចេញដំណើរយកទៅចែកចាយនៅតាមទីផ្សារ លោកក៏ធ្វើដំណើរមកស្ទាក់ចាប់ និងឆែកឆេរឃើញសាច់មាន់នៅខាងក្រោយគូថរថយន្ត ដូចពាក្យបណ្ដឹងមែន។

លោកបញ្ជាក់ថាៈ ទាំងសាច់មាន់ ទាំងម្ចាស់រថយន្ត បានយកទៅកន្លែងមន្ទីរបសុព្យាបាលក្រុងដើម្បីសាកសួរធ្វើកំណត់ហេតុ និងផាកពិន័យទៅតាមច្បាប់ថ្មីក្នុង១ករណីពី១០ទៅ១៥លានរៀល ។

លោកថា ចំពោះសាច់មាន់ខាងលើនេះលោក និងធ្វើតេស្តមើលថា តើការនាំចូលមានការវេចខ្ចប់ត្រឹមត្រូវតាមបែបអនាម័យ ឬយ៉ាងណា បើសិនរកឃើញថា សាច់មាន់ខាងលើនោះមិនមានប៉ះពាល់សុខភាពដល់ពលរដ្ឋ ដែលទិញទៅបរិភោគនោះទេ ឲ្យម្ចាស់សាម៉ីពិន័យទៅតាមច្បាប់រួចហើយប្រគល់ទាំងរថយន្ត និងសាច់មាន់ឲ្យម្ចាស់ដើមវិញ និងធ្វើកិច្ចសន្យាបញ្ឈប់នូវរាល់ការដឹកជញ្ជូនទំនិញ ដែលក្រសួងហាមឃាត់ បើមិនរាងចាលទេ គីមានការប្រឈមទៅ នឹងផ្លូវច្បាប់៕ វណ្ណា


ចែករំលែក៖