ខេត្តឧត្តរមានជ័យ៖ បុរសម្នាក់បានធ្វើ អត្តឃាតដោយចងកនឹងខ្សែបានសម្រេចកាលពីវេលាម៉ោង១រំលងអធ្រាត្រឈាន ចូលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ស្ថិតនៅ នឹងផ្ទះរបស់ខ្លួនក្នុងភូមិឈើក្រំ សង្កាត់កូន ក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលបានចងកធ្វើអត្តឃាតឈ្មោះ ស្គុន សៀវ អាយុ៣៦ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ខាងលើ និងមានស្រុកកំណើតនៅភូមិ មោង ឃុំមោង ស្រុកស្រីស្នំ ខេត្តសៀមរាប។
បើតាមប្រពន្ធជនរងគ្រោះបានឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យប្តីរបស់គាត់ធ្វើអត្តឃាតដោយសារតែតូចចិត្តនឹងរូប គាត់ស្ដីបន្ទោសរឿងដើរលេងផឹកស៊ីដាច់យប់ស្ទើររាល់ថ្ងៃមិនសូវចូលផ្ទះ ជាពិសេស មិនជួយការងាររកស៊ីប្រពន្ធ ។
ក្រោយពីសមត្ថកិច្ចនគរបាលក្រុងសំរោងចុះទៅពិនិត្យនិងធ្វើកោសល្យវិច័យរួចបាន សន្និដ្ឋានថា បុរសខាងលើពិតជាបានចងក ធ្វើអត្តឃាតប្រាកដមែន ហើយបានប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី ៕ ប៉ែន នួន