ខេត្តកំពង់ធំ ៖ បងប្អូនបង្កើតឈ្លោះគ្នា កាប់ក្បាលគ្នាទៅវិញទៅមកបណ្ដាលឲ្យរបួសទាំងសងខាងកាលពីវេលាម៉ោង ១៥និង៣០នាទី ថ្ងៃទី១២ ខែតុលា ឆ្នាំ ២០១៧ នៅភូមិអូរគ្រូកែ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
តាមប្រភពពត័មានពីសមត្ថកិច្ចបានឲ្យដឹងថា ករណីហឹង្សាដោយចេតនាមានអាវុធទៅវិញទៅមកបង្កឡើងដោយឈ្មោះ ប៉ិច ហោ ភេទប្រុសអាយុ ៣៥ឆ្នាំ បានយកដំបងឈើវាយចំក្បាលឈ្មោះ ប៉ិច ឆេងវុន ភេទប្រុស អាយុ ២៩ឆ្នាំ បណ្តាលឲ្យបែកចេញឈាមពេញខ្លួន ភ្លាមនោះឈ្មោះប៉ិច ឆេងវុន ខឹងខ្លាំងពេក បានយកកាំបិតកកុក កាប់ទៅលើ ឈ្មោះ ប៉ិច ឆេងហោវិញ បណ្តាលឲ្យរបួសក្បាលជាទម្ងន់ត្រូវបងប្អូនបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តកំពង់ធំ។
ចំណែកឈ្មោះ ប៉ិចឆេងវុន ត្រូវបានកម្លាំងនគរបាលឮចាប់ឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកប្រាសាទសំបូរដើម្បីកសាង សំណុំរឿងចាត់ការតាមច្បាប់៕ ប៊ុនរិទ្ធី