ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ឆ្នាំ២០១៧

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្តល់កិត្តិយស អញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ជាមួយសិស្សដែលប្រលងជាប់បាននិទ្ទេស Aទូទាំងប្រទេសចំនួន៤២៤ ដែលពិធីនេះធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

ក្នុងពិធីនេះ ក្រៅពីសិស្សានុសិស្សដែលទទួលបាននិទ្ទេស A ក៏មានការចូលរួមពីឪពុកម្តាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងមិត្តភក្តិសាច់ញាតិបងប្អូនផងដែរ។ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៧នេះ មានបេក្ខជនទទួលនិទ្ទេស A ចំនួន ៤២៤នាក់ ខណៈដែលសិស្សប្រឡងជាប់បាក់ឌុបសរុប ៦៣,៦៦៨នាក់ ស្មេី៦៣.៨៤%៕

វីដេអ៖ ហ្វេសប៊ុកសម្តេចតេជោ

[fbvideo link=”https://www.facebook.com/hunsencambodia/videos/1485320654849760/” width=”600″ height=”400″ onlyvideo=”1″] [fbvideo link=”https://www.facebook.com/hunsencambodia/videos/1485294881519004/” width=”600″ height=”400″ onlyvideo=”1″]


ចែករំលែក៖