ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ៖ សូមក្មួយៗបន្តខិតខំយកចិត្តទុកដាក់សិក្សា និងធ្វើជាពលរដ្ឋដ៏ល្អរបស់ប្រទេសជាតិ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ សូមក្មួយៗបន្តខិតខំយកចិត្តទុកដាក់សិក្សា និងធ្វើជាពលរដ្ឋដ៏ល្អរបស់ប្រទេសជាតិ ។

សម្តេចតេជោថ្លែងថា «អបអរសាទរក្មួយៗសិស្សានុសិស្សដែលបានប្រឡងជាប់បាក់ឌុបនិទ្ទេស (A) ទាំង៤២៤នាក់។ ការខិតខំរបស់ក្មួយៗគឺបានផ្តល់នូវលទ្ឋផលជាទីគាប់ចិត្តនៅថ្ងៃនេះ។ ហើយនេះក៏ជាមោទនៈភាពរបស់ ឪពុកម្តាយ អាណាព្យាបាល និងលោកគ្រូអ្នកគ្រូទាំងអស់គ្នាផងដែរ ។

សូមក្មួយៗបន្តខិតខំយកចិត្តទុកដាក់សិក្សា និងធ្វើជាពលរដ្ឋដ៏ល្អរបស់ប្រទេសជាតិ។ អនាគតដ៏ល្អរបស់ក្មួយៗគឺនៅរង់ចាំខាងមុខនេះ»៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ

 


ចែករំលែក៖