ព័ត៌មានទាន់ហេតុការណ៍៖

ប៉ាឡេស្ទីនរួបរួមអីុស្រាអែលព្រួយបារម្ភ

ចែករំលែក៖

ក្រុមហាម៉ាស និងក្រុមហ្វាតាបានចុះ កិច្ចព្រមព្រៀង ជានាគ្នាវិញក្រោយពេល បែកបាក់ជាង ១០ឆ្នាំកន្លងមក ។ ការបែក បាក់ក្រុមខាងលើធ្វើឲ្យប៉ាឡេស្ទីន ចុះខ្យោយ យ៉ាងខ្លាំង ។នៅពេលនេះការរួមរួបរួមគ្នា វិញរវាងក្រុមហ្វាតា ដែលគ្រប់គ្រងអំណាចកណ្តាលនៃអាជ្ញាធរប៉ាឡេស្ទី ហើយសហ គមន៍អន្តរជាតិទទួលស្គាល់ ឯមួយទៀត គឺក្រុមហាម៉ាស ដែលគ្រប់គ្រងដែនដីហ្គា ហ្សា។

កិច្ចព្រមព្រៀងខាងលើធ្វើឡើង ដោយ មានការជ្រោមជ្រែងពីអេហ្ស៊ីប។ ក្រុមភាគីនយោបាយប៉ាឡេស្ទីនទាំងពីរក្រុមនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ នៅថ្ងៃព្រហស្បតិ៍ ទី១២តុលា។ យោង តាមកិច្ចព្រមព្រៀងនេះ ក្រុមហាម៉ាស នឹងប្រគល់តំបន់ហ្គាហ្សា ទៅឲ្យអាជ្ញាធរប៉ាឡេស្ទីនគ្រប់គ្រងវិញ នៅរវាងខែធ្នូ ចុងឆ្នាំ ២០១៧នេះ។

ថ្លែងចេញពីទីក្រុងគែរ អាជ្ញាធរអេហ្ស៊ីប ទទួលបន្ទុកសម្របសម្រួលការចរចា រវាងក្រុមហាម៉ាស នឹងក្រុមហ្វាតា បាន បញ្ជាក់ថា ភាគីប៉ាឡេស្ទីនទាំងពីរនេះ បានយល់ព្រមជានានឹងគ្នាឡើងវិញ ហើយ។ ភាគីទាំងពីរ ត្រូវការពេល២ខែ ពីនេះរហូតដល់ដើមខែធ្នូ ដើម្បីចាត់ចែង ការផ្ទេរអំណាចគ្រប់គ្រងរដ្ឋបាល នៅ តំបន់ហ្គាហ្សា ហើយចាប់ពីខែធ្នូទៅ គឺ ក្រុមហ្វាតា ដែលជាអាជ្ញាធរកណ្តាលប៉ា ឡេស្ទីន នឹងត្រូវមកគ្រប់គ្រង់តំបន់ហ្គា ហ្សា។ ភាគីទាំងពីរ នឹងជួបប្រជុំគ្នាម្តងទៀត នៅថ្ងៃទី ២១ វិច្ឆិកា។

តែយ៉ាងណាចំណុចលំអិតស្តីពីដំណើរ ការប្រព្រឹត្តទៅ នៃការផ្ទេរអំណាចគ្រប់គ្រងនៅហ្កាហ្សានេះ មិនត្រូវបានគេបង្ហាញ ឲ្យដឹងទេ។ តែបើតាមប្រភពស្និទ្ធនឹងការ ចរចា បានឲ្យដឹងខ្លះៗថា នគរបាលនៃ អាជ្ញាធរប៉ាឡេស្ទីន ចំនួន៣.០០០នាក់ ​​ នឹងត្រូវបញ្ជូនទៅកាន់តំបន់ហ្គាហ្សា ហើយបើតាមប្រភពដដែល លោក Mahmoud Abbas ប្រធានអាជ្ញាធរប៉ាឡ េស្ទីន នឹងធ្វើដំណើរទៅកាន់តំបន់ហ្គាហ្សា ក្នុងពេលខាងមុខនេះ។ ប្រមុខអាជ្ញាធរ ប៉ាឡេស្ទីន ក៏នឹងដកទណ្ឌកម្មចេញពីក្រុម ហាម៉ាស ក្នុងពេលដ៏ឆាប់នេះដែរ។

សូមរំលឹកថា ក្រុមហាម៉ាស ប៉ាឡេស្ទីន បានគ្រប់គ្រងតំបន់ហ្គាហ្សា ជាឯកតោភាគី តាំងតែពីឆ្នាំ២០០៦ បន្ទាប់ពីបានជោគ ជ័យក្នុងការបោះឆ្នោត តែការបោះឆ្នោត នោះ ពុំត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ឡើយ។ ចំណែកក្រុមហ្វាតា ដែល គ្រប់គ្រងតំបន់ស៊ីហ្សកដានី ត្រូវបានសហ គមន៍អន្តរជាតិ ទទួលស្គាល់ថា ជាអាជ្ញា ធរប៉ាឡេស្ទីនស្របច្បាប់ តែមួយគត់។ យ៉ាងណាមិញ អុីស្រាអែល បានចាត់ទុកថា ក្រុមហាម៉ាសនៅហ្គាហ្សា គឺជាក្រុមភេរ វកម្ម។ ដើម្បីចាប់បង្ខំ ឲ្យក្រុមហាម៉ាស យល់ព្រមត្រលប់មករកតុចរចា អាជ្ញាធរ ប៉ាឡេស្ទីន បានចេញវិធានការទណ្ឌកម្ម ជាច្រើនទៅលើតំបន់ហ្គាហ្សា ដូចជាការ កាត់ផ្តាច់ជំនួយថវិកាជាដើម៕ ម៉ែវ សាធី


ចែករំលែក៖