ភ្នំពេញ៖ សមាគមមិត្តសិល្បករស្ម័គ្រចិត្តជួយសង្គមបានសហការជាមួយនឹងអាជ្ញាធរខណ្ឌមានជ័យ បានចុះធ្វើយុទ្ធនាការចែកមួកសុវតិ្ថភាពដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើនៅលើដងផ្លូវគ្មានមួកសុវតិ្ថភាព ក្នុងគោលបំណងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាថា៖ ថ្ងៃនេះថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍។
យុទ្ធនាការចុះចែកមួកសុវតិ្ថភាពនេះ បានប្រព្រឹត្តធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ២ មុខវត្តចាក់អង្រក្រោម សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យរាជធានីភ្នំពេញ។
លោក គៀង សេង ដែលជាម្ចាស់ឧត្ថម្ភមួកសុវតិ្ថភាពជាង២០០មួកបានលើកឡើងដោយយល់ឃើញថា ទោះបីជាការខិតខំប្រឹងពីរាជរដ្ឋាភិបាលយើងក៏ដូចជាសមត្ថកិច្ចណែនាំដល់ពលរដ្ឋយើងឲ្យពាក់មួកសុវតិ្ថភាពយ៉ាងក៏ដោយ តែនៅមិនបានគោរពតាមណែនាំឲ្យបានប្រសើរនៅឡើយទេ។ គ្រោះថ្នាក់ចរា ចរណ៍នៅកើនឡើង ចឹងដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកាត់បន្ថយភាពក្រី ក្រ កាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍នោះ ក្រុមហ៊ុនទឹកញទេពចូលរួមធ្វើឲ្យពលរដ្ឋយើងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
លោក គៀង សេង បន្តថាតាមពិតទៅលោកបានចូលរួមសង្គមបានច្រើនហើយដែរ ទើបតែលើកនេះក្រុមលិល្បករ និងអាជ្ញាធរខណ្ឌមានជ័យធ្វើម៉េចយើងចែកមួកសុវតិ្ថភាពដល់ពលរដ្ឋយើងឲ្យបានច្រើន។
អ្នកនាង ស្រេង សុកាន់ដា ហៅខ្ញុង តារ៉ាកំប្លែងដែលបានចូលរួមក្នុងយុទ្ធនាការនេះបានឲ្យដឹងថា ថ្ងៃនេះសប្បាយចិត្តមែនទែនដែលបានចូលរួមចែកមួកសុវតិ្ថភាពដល់បងប្អូនពុកម៉ែ ពលរដ្ឋដែលគាត់អត់មានមួកដើម្បីសុវតិ្ថ ភាពដល់ពួកគាត់ ហើយក៏សូមឲ្យបងប្អូនពលរដ្ឋយើងរួមគ្នាគោរពច្បាប់។
ពលរដ្ឋម្នាក់ឈ្មោះ សុខ ជឿន ភេទប្រុស អាយុ២៦ឆ្នាំ ជាកម្មកររោងចក្របានលើកឡើងថា ដោយសារថ្ងៃនេះអាជ្ញាធរ ក៏ដូចជាមន្ត្រីនគរបាលចរាចណ៍ចុះមកពន្យល់ណែនាំដល់ពលរដ្ឋទើបបានដឹងអ្វីបញ្ហាគ្រោះថ្នាក់ចរាចរ និងច្បាប់ដល់ពលរដ្ឋដូចរូបលោកផ្ទាល់កាន់តែយល់កាន់ច្បាស់អំពីច្បាប់។
លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យក៏បានធ្វើការពន្យល់ផងដែរពលរដ្ឋថា ករណីគ្រោះចរាចរណ៍ធ្វើឲ្យបាត់បង់អាយុជីវិត នៅក្នងគ្រួសារណាមួយ ថាតើគាត់មានអារម្មណ៍យ៉ាងម៉េច។ ច្បាប់បានចែងឲ្យ យើងគោរព តែអាស្រ័យលើយើងទាំងអស់គ្នាជាអ្នកអនុវត្ត និងប្រតិបតិ្តគោរពផងដែរ ហើយចំណុចទី២ម៉ូតូអត់ពាក់ស្លាកលេខ អត់កញ្ចក់គឺនគរបាលចាប់ផាក់ពិន័យទៅតាមច្បាប់ហើយ។
ជាមួយគ្នានេះ លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បះស្ម័គ្រចិត្តជួយសង្គមក៏បានលើកឡើងដែរថា សមាគមយើងបានធ្វើចលនាអប់រំច្បាប់ចរាចរណ៍ចុះចែកមួយកសុវតិ្ថភាពនេះ ជាច្រើនលើកមកហើយ។ សមាគមយើងភាគច្រើនជាលិល្បករ ចឹងពួកគាត់បានមកចូលរួមនេះធ្វើឲ្យមហាជនចាប់អារម្មណ៍។
ដោយឡែកញ្ញា ស៊ុន សុផលដានីតា ជាក្រុមយុវជនបានលើកឡើងថា ក្នុងនាមជាយុវជន១រូប នាងបានផ្ញើ១ទៅដល់ជនរួមជាតិទាំងអស់គ្នា គឺទី១ចូរ នាំគ្នាគោរពចរាចរណ៍ដើម្បីអាយុជីវិតយើង ព្រោះជីវិតអត់មានដាក់លក់នៅលើទីផ្សារទេ ហើយនឹងគោរពនូវអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពជា ដែលសម្តេចមានប្រសាសន៍ថា ថ្ងៃនេះថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍៕ តាឡឹម