ព័ត៌មានទាន់ហេតុការណ៍៖

ធ្លាក់យន្តហោះដឹកទំនិញយោធាបារាំងស្លាប់ និងរងរបួស១០នាក់

ចែករំលែក៖

ប្រភពប៊ីប៊ីស៊ីផ្សាយនៅព្រលប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧(ម៉ោងនៅកម្ពុជា) ថា យន្តហោះដឹកទំនិញមួយគ្រឿងបានធ្លាក់នៅឈូងសមុទ្រ Ivory បន្ទាប់ពីយន្តហោះនេះបានចាកចេញពីអាកាសយានដ្ឋាន Abidjan បានរយៈពេលតែបន្តិចប៉ុណ្ណោះ ដោយសម្លាប់មនុស្ស៤នាក់ និង៦នាក់ផ្សេងទៀតរងរបួស។

បំណែកនៃយន្តហោះរបស់កងទ័ពអាកាសត្រូវបានរសាត់អណ្តែតបោកបក់នៅលើឆ្នេរសមុទ្រមួយ ដែលអ្នកជួយសង្គ្រោះអាចមើលឃើញនោះជាអ្នកបើកបរយន្តហោះដែលនៅរស់។

បើតាមប្រភពព័ត៌មានក្នុងតំបន់ Koaci បានរាយការណ៍ថា យន្តហោះដែលធ្លាក់នេះបានដឹកទំនិញទៅឲ្យកងទ័ពបារាំង។ គេថា យន្តហោះនេះបានធ្លាក់នៅជិតតំបន់ Port-Bouet ខណៈដែលភ្លៀងធ្លាក់យ៉ាងគំហុក។​

ប៉ូលិសជាអ្នកអះអាងថា មានមនុស្សស្លាប់ និងរងរបួសខាងលើនេះ ។ ទីភ្នាក់ងារព័ត៌មាន Ivoire Matin បានរាយការណ៍ថា មនុស្សម្នាក់ត្រូវចាប់បញ្ជូនចូលពន្ធនាគារ ។ គេមិនទាន់ប្រាកដច្បាស់នៅឡើយថា ម្នាក់ដែលបញ្ជូនចូលពន្ធនាគារនេះជាសមាជិកក្រុមអាកាសយានិក ឬយ៉ាងណានោះឡើយ។

ប៊ីប៊ីស៊ីផ្សាយទៀតថា យន្តហោះដែលធ្លាក់នេះ ហាក់ដូចយន្តហោះដែលផលិតដោយក្រុមហ៊ុននៅអ៊ុយក្រែន Antonov៕ ថាច់ យ៉ាត


ចែករំលែក៖