ខេត្តកំពង់ឆ្នាំង៖ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ កម្លាំងនគរបាលស្រុកបរិបូណ៌ បានសហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មេីសគ្រឿងញាន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ចុះបង្រ្កាបទីតាំងចែកចាយគ្រឿងញាន មួយករណីនៅភូមិពោធិម្រះ ឃុំចក ។
ក្នុងប្រតិបត្តិការណ៍នេះសមត្ថកិច្ច ចាប់បានមុខសញ្ញាចែកចាយបាន២នាក់ ក្នុងនោះ១ ឈ្មោះប្រាក់ ណារ៉ាន់ ភេទប្រុស អាយុ៣០ឆ្នាំ ២ ឈ្នោះណែ សុខេន ភេទប្រុស អាយុ ៣៥ឆ្នាំ ពួកគេទាំង២នាក់មានទីលំនៅ ក្នុងភូមិក្បាលថ្នល់ ឃុំផ្សារ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។
ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ច រឹបអូសបានថ្នាំញៀនចំនួន ២៨កញ្ចប់ ដាវ១ដើម និង ម៉ូតូ២គ្រឿង ៕ ចន្ថា