ខេត្តតាកែវ៖ ជនសង្ស័យពីរនាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីសួរចម្លើយជនសង្ស័យ ដែលឃាត់ខ្លួនបានមុនមួយថ្ងៃ ដែលការឃាត់ខ្លួននេះ ធ្វើឡើងកាលពីថ្ងៃ១៨ ខែតុលា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិព្រៃរំដេង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។
បើតាមសមត្ថកិច្ចស្រុកត្រាំកក់ បានឲ្យដឹងថា ដោយផ្អែកតាមចម្លើយសារភាពរបស់ជនសង្យ័យឈ្មោះ សយ សំ និង ភុន ដាវិត ដែលបានឃាត់ខ្លួនកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ និងដោយមានការអនុញ្ញាតរបស់លោក ឃុន ភឿន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ កម្លាំងជំនាញស្រុកត្រាំកក់ សហការជាមួយកម្លាំងការិយាល័យគ្រឿងញៀនខេត្ត បានចុះឆែកឆេរលំនៅឋានរបស់ឈ្មោះ ឡាយ ឆាយវណ្ណា ហៅ ឌឹក ភេទប្រុស អាយុ ៣៨ ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ បានគេចខ្លួនបាត់ និងឃាត់ខ្លួនជនសង្ស័បាន២នាក់ ទៀត ទី១ឈ្មោះ តេង មាស ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិនាល ឃុំតាំងដូង ស្រុកបាទី(អ្នកជួញដូរ) ទី២ឈ្មោះ រឿន ការ ភេទស្រី អាយុ២៧ឆ្នាំ រស់នៅភូមិស្វាយអ៊ី ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។
ក្នុងហេតុការណ៍នោះសមត្ថកិច្ចដកហូតវត្តុតាងរួមមាន ម្សៅក្រាមពណ៌សថ្លាចំនួន៩កញ្ចប់តូច កាបូបស្ពាយពណ៌ក្រហម ១ ទូរស័ព្ទដៃ២គ្រឿង ម៉ូតូ១គ្រឿង និង ស្បោងច្រកមួយចំនួនទៀ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាលើ កម្លាំងជំនាញនៃអធិការដ្ឋានកំពុងកសាងសំណុំរឿងតាមនីតិវិធី៕ ភ្នំដា