ក្លិប Leicester City អតីតជើងឯកអង់គ្លេស Premier Leagueបានបណ្តេញលោក Craig Shakespeare ចេញពីតំណែងអ្នកចាត់ការទូរទៅ ក្នុងរយះពេល៤ខែក្រោយគាត់ចុះ កុងត្រារយះពេល៣ឆ្នាំធ្វើជាអ្នកចាត់ការអចិន្ត្រៃយ៍ ។
អ្នកចាត់ការទូរទៅវ័យ៥៣ឆ្នាំរូបនេះបានទទួលតំណែងបន្ទាប់ពីលោក Claudio Ranieri កាលពីខែកុម្ភៈ ដោយដំបូងជាអ្នកចាត់ការបណ្តោះអាសន្នប៉ុណ្ណោះ។
ក្រុមដែលមានរហស្សនាមចចក Leicester City កំពុងតែស្វែងរកអ្នកចាត់ការថ្មី ដោយឲ្យលោក Michael Appleton ជាអ្នកដឹកនាំបណ្តោះអាសន្នសិន។
បច្ចុប្បន្ន Leicester City ឈរនៅលេខរៀងទី១៧ ដោយពុំទាន់ស្គាល់រស់ជាតិឈ្នះ ឡើយក្នុងចំណោម៦ប្រកួតចុងក្រោយនៅអង់គ្លេស Premier League។ ពួកគេនឹងប៉ះក្រុម Swansea City នៅថ្ងៃសៅរ៍នេះ ៕ ដេវីត