ខេត្តឧត្តរមានជ័យ ៖ ថៅកែរកស៊ីបទ ល្មើសព្រៃឈើវ័យក្មេងម្នាក់ ឈ្មោះ ឆាយ ប្រចាំនៅខេត្តឧត្តរមានជ័យដែលល្បីឈ្មោះ ជាងមួយទសវត្សហើយនោះនៅតែប្រព្រឹត្តទៅយ៉ាងរលូនរហូតដល់ព្រៃឈើនៅក្នុង សហគមន៍មួយចំនួន និងនៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព នៅស្រុកអន្លង់ វែងនិងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យរលាយគ្មានសល់និងបន្តទៅបំផ្លាញព្រៃឈើដល់ស្រុកជាំក្សាន្ដខេត្តព្រះវិហារទៀតផង ។
ឈើដែលមេឈ្មួញនេះចាប់បានគេប្រើប្រាស់មធ្យោបាយដឹកជញ្ជូនតាមរថយន្ដ កូរ៉េច្នៃទ្រុង ពណ៌ត្រេអីុ ពាក់ស្លាកលេខ ក្រសួងការពារជាតិនិងមានអ្នកធំជាយោធាម្នាក់នៅពីក្រោយខ្នងកាងការពារ ។
បើតាមសមត្ថកិច្ចបានឲ្យដឹងនៅថ្ងៃ ទី១៧ ខែតុលាឆ្នាំ២០១៧នេះថា ថៅកែឈើ ឈ្មោះឆាយរូបនេះ មិនត្រឹមតែរកស៊ីបទ ល្មើសព្រៃឈើបំផ្លាញជាតិ មួយមុខនោះទេ ថែមទាំប្រើប្រាស់រថយន្តដឹកជញ្ជូនទំនិញផ្សេង ពាក់ស្លាកលេខក្រសួងការពារជាតិ ដោយគេចវេះពីការបង់ពន្ធជូនរដ្ឋផងព្រោះគេមានអ្នកមានអំណាចជាយោធានៅពីក្រោយខ្នងទើបអាចប្រព្រឹត្តទៅដោយរលួនបែបនេះ។
សមត្ថកិច្ចបន្តថា ឈ្មោះឆាយ បានដឹក ជញ្ជូនបទល្មើសឈើសព្វថ្ងៃ ចេញពីស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យ និងស្រុកជាំក្សាន្ដខេត្តព្រះវិហារ ដោយយកទៅលក់ នៅខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ។ហេតុដូច្នេះថៅកែ វ័យក្មេង ឈ្មោះ ឆាយ គេបានគ្រប់គ្រងមុខ ជំំនួញបទល្មើសព្រៃឈើ រហូតដល់ទៅ ប្រាំខេត្ត ដោយសកម្មភាពទាំងនេះជិតមួយទសវត្សមកហើយ រហូតដល់ព្រៃឈើនៅខេត្តឧត្តរមានជ័យរលាយគ្មានសល់ ។ ឥឡូវដល់ខេត្តព្រះវិហារទៀតហើយមិនយូរប៉ុន្មាន ព្រៃឈើនឹងរលាយហិនហោចដោយស្នាដៃថៅកែវ័យក្មេងម្នាក់នេះជាក់ជាមិនខាន។
បើនិយាយពីសមត្ថកិច្ច និងសមត្ថកិច្ច ជំនាញក៏ដូចជាអាជ្ញាធរ មិនអាចបន្ទោសលោកបានទេក្នុងករណីទប់ស្កាត់ឬក៏បង្រ្កាប មេឈ្មួញវ័យក្មេងរូបនេះ មិនបាន១០នាទីត្រូវបានដោះលែងទៅវិញភ្លាមៗ ដោយ នៅពីក្រោយខ្នង មានសែអ្នកធំម្នាក់ជា យោធា ដែលចាំជួយអន្តរាគមន៍ ហើយ មិនទាន់ ដឹងថា រថយន្ដដែលជាមធ្យោបាយ ដឹកជញ្ជូនបទល្មើស ប្រើប្រាស់ស្លាកលេខ ក្រសួងការពារជាតិនេះសម្តេចពិជ័យ សេនា ទៀ បាញ់ រដ្ឋមន្រ្ដីក្រសួងការពារ ជាតិលោកបានដឹងហើយឬនៅនោះទេ? ដូច្នេះអធិការកិច្ចគួរតែស៊ើបអង្កេតលើ ករណីនេះផង ៕ ប៉ែន នួន