ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងល្បាតប៉ុស្តិ៍ទំនប់ទឹកល្បាតដល់ចំណុចខាងមុខពេទ្យរុស្ស៊ីមានការសង្ស័យបុរសម្នាក់ក៏ធ្វើការត្រួតពិនិត្យឃើញថ្នាំញៀន១កញ្ចប់តូច

ចែករំលែក៖

ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវកម្លាំងល្បាតប៉ុស្តិ៍ទំនប់ទឹកល្បាតដល់ចំណុចខាងមុខពេទ្យរុស្ស៊ី មានកាសង្ស័យ ក៏ធ្វើការត្រួតពិនិត្យឃើញថ្នាំញៀន ១កញ្ចប់តូច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ នៅចំណុចខាងមុខពេទ្យរុស្ស៊ី តាមបណ្ដោយផ្លូវលេខ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្សយ័ម្នាក់ ឈ្មោះថន វិចិត្រ អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះជួលនៅម្តុំផ្សារប៉េសេ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ មុខរបរ រត់ម៉ូតូឌុប នៅចំណុចផ្លូវ183 ភូមិ1 សង្កាត់ទំនប់ទឹក រកឃើញថ្នាំញៀន1 កញ្ចប់តូច តម្លៃ 50000រៀលទិញពីឈ្មោះ ឆៃ នៅកន្លែងបាញ់ត្រីជិតផ្សារប៉េសេ ផ្លូវ371 សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

សម្ភារដកហូត ម៉ូតូវ៉ែវ១គ្រឿង,ម្ស៉ៅក្រាមសថ្លា១កូនកញ្ចប់ និងទូរស័ព្ទសេរីចាស់១គ្រឿង ។

បច្ចុប្បន្នជនសង្ស័យរួច និងម៉ូតូត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹក នាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីចាត់ការតាមនីតិវិធី៕ ស រស្មី


ចែករំលែក៖