កម្លាំងទាហានអាកាសអាមេរិកបាន បង្កើនឃ្លាំងគ្រាប់នៅកោះ Guam ឡើង ដល់៨១៦.៣៩៣គ្រាប់ ដើម្បីត្រៀម លក្ខណៈវាយប្រហារកូរ៉េខាងជើង។
ទស្សនាវដ្តី National Interest បានដកស្រង់ព័ត៌មានពីកម្លាំងទាហានអាមេរិកឲ្យដឹងថា ឃ្លាំងអាវុធនៅលើកោះ Guam បានបង្កើនថែម១០ភាគរយក្នុងរយៈកន្លងមកសម្រាប់ត្រៀមលក្ខណៈក្នុងស្ថានភាព អាក្រក់បំផុតជាមួយកូរ៉េខាងជើង។
ទាហានអាកាសមកពីកងពលលេខ ៣៦ឈរជើងនៅលើកោះ Guam បានឲ្យ ដឹងថា គ្រាប់បែកជាង ៨សែនគ្រាប់មាន តម្លៃជិត១០០លានដុល្លារអាមេរិកត្រូវបានបញ្ជូនទៅកាន់ទីតាំងទ័ពអាកាស Andersen កាលពីចុងខែកញ្ញាកន្លងមក ។
លោក Erik Schmid មេបញ្ជាការកង ពលលេខ៣៦ បានបញ្ជាក់ថា អាវុធដែល បានបញ្ជូនទៅកាន់កោះ Guamគឺដើម្បីហ្វឹកហាត់ក៏ដូចជាត្រៀមលក្ខណៈក្នុងពេល អាក្រក់បំផុត ដែលអាចកើតសង្គ្រាមជាមួយកូរ៉េខាងជើង។
ចំណែកអគ្គមេបញ្ជាការកងទ័ពអាមេរិកប្រចាំនៅអាស៊ីប៉ាស៊ីហ្វុិកឧត្តមសេនីយ៍ Terrence O’Shaughnessy បានលើកឡើងពីភាពគ្រោះថ្នាក់ដោយការគំរាមកំហែងពីកូរ៉េខាងជើង ។ដូច្នេះកម្លាំងទាហាន អាមេរិក គឺត្រូវតែត្រៀមលក្ខណៈសម្រាប់ធ្វើសង្គ្រាមជានិច្ច។
លោក Terrence O’Shaughnessy បានបន្តទៀតថា« កម្មវិធីកាំជ្រួចមីស៊ីល និងបរមាណូរបស់កូរ៉េខាងជើងគឺបានគំរាមដោយផ្ទាល់ដល់ យើង ។អាមេរិកតែងតែ ស្វែងរកសន្តិភាព តែយើងចាំបាច់ត្រូវត ែការពារដល់ប្រទេសសម្ពន្ធមិត្ត ដែលរង ការគំរាមវាយប្រហារ »។
ក្រៅពីគ្រាប់បែកយ៉ាងច្រើននេះអាមេរិកក៏បានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក B-1B ទៅកាន់កោះ Guam ផងដែរ។ យន្តហោះខាងលើ តែងតែធ្វើការហោះ ហើរនៅឧបទ្វីបកូរ៉េ និងនៅតំបន់សកូរ៉េខាងជើងនិងកូរ៉េខាងត្បូងផងដែរ។
ការបង្កើនអាវុធរបស់អាមេរិកទៅកាន់កោះ Guam ដែលជាកោះធ្លាប់រងការគំរាមកំហែងវាយប្រហារពីកូរ៉េខាងជើង គឺ ក្រោយពេលដែលប្រធាន CIA អាមេរិក បានប្រកាសថា កូរ៉េខាងជើង មានសមត្ថ ភាព វាយប្រហារអាមេរិក ដោយអាវុធ បរមាណូ។
មន្ត្រីស៊ើបអង្កេតកំពូលម្នាក់របស់អាមេរិកបានលើកឡើងថាប្រទេសផ្ដាច់ការកូរ៉េខាងជើង អាចនឹងមិនមានលទ្ធភាព វាយ លុកសហរដ្ឋអាមេរិក ជាមួយអាវុធនុយ ក្លេអ៊ែរទេ បើទោះជាប្រទេសមួយនេះ បានអះអាងពីសមត្ថភាព នុយក្លេអ៊ែររបស់ ខ្លួនក្នុងរយៈពេល ចុងក្រោយនេះយ៉ាងណាក្ដីនេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ ។
ការព្រមានដោយលោក Mike Pompeo នាយកទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់ កណ្តាលរបស់អាមេរិក បានធ្វើឡើងនៅ ពេលដែល ប្រទេសផ្ដាច់ការកូរ៉េខាងជើង បានគំរាមវាយលុកទ្វីបអាស៊ី ជាមួយកាំ ជ្រួចមីស៊ីល រយៈចម្ងាយឆ្ងាយ ។
លោក Pompeo បានលើកឡើងនៅ ក្នុងកិច្ចពិភាក្សាមួយ ដែលរៀបចំឡើង ដោយ មូលនិធិការពារកេរដំណែល របស់ អង្គការសហប្រជាជាតិថា “ពួកគេកាន់ តែខិតចូលជិតឥឡូវនេះ គឺជិតជាងកាលពី ៥ឆ្នាំមុនហើយខ្ញុំរំពឹងថា ពួកគេនឹងកាន់ តែជិតស្និទ្ធ ជាងនេះទៀតក្នុងរយៈពេល ៥ខែចុងក្រោយនេះ” ។
នៅក្នុងព្រឹត្តិការណ៍ពាក់ព័ន្ធនោះដែរ អ្នកតំណាង របស់កូរ៉េខាងត្បូង និងជប៉ុន ប្រចាំកិច្ចចរចា ៦ភាគី ដែលបានជាប់គាំង អស់រយៈ ពេលជាយូរមកហើយ ស្តីពីការរំសាយអាវុធនុយក្លេអ៊ែរ លើឧបទ្វីបកូរ៉េបានពិភាក្សាគ្នាពីកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដើម្បីទប់ស្កាត់សកម្មភាព បង្កហេតុ របស់កូរ៉េខាងជើងនេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មាន ក្យូដូ ជប៉ុន នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧។
ជំនួបរវាងលោក Lee Do Hoon តំណាង ពិសេស របស់កូរ៉េខាងត្បូង សម្រាប់ការិយា ល័យ កិច្ចការសន្តិភាព និង សន្តិសុខ ឧបទ្វីបកូរ៉េ និងលោក Kenji Kanasugi អគ្គនាយកការិយាល័យកិច្ចការអាស៊ី និងអូសេអានី នៃក្រសួងការបរទេសជប៉ុន បានធ្វើការប្រជុំគ្នាមួយ ជាមួយនឹងតំណាង ពិសេសរបស់អាមេរិក សម្រាប់គោល នយោបាយ របស់កូរ៉េខាងជើង។
ក្រសួងការបរទេសកូរ៉េខាងត្បូង បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅក្នុងកិច្ចប្រជុំទ្វេភាគី នៅទីក្រុង សេអ៊ូល លោក Lee និងលោក Kanasugi បានឯកភាពគ្នាបន្តពង្រឹងកិច្ចខិតខំប្រឹងប្រែង ដើម្បី ទាញយកប្រទេស កូរ៉េខាងជើង ចូលទៅ ក្នុងដំណើរការគ្មានអាវុធនុយក្លេអ៊ែរ រួម ទាំងការធ្វើឲ្យរុស្ស៊ី និងចិន ដើរតួនាទីប្រកប ដោយការស្ថាបនា។
ជាមួយគ្នានេះឯកអគ្គរដ្ឋទូតរង កូរ៉េ ខាងជើង ប្រចាំអង្គការ សហប្រជាជាតិ នាពេលថ្មីៗនេះ បាននិយាយថា ប្រទេស របស់ខ្លូន គ្រោងនឹងប្រើប្រាស់ផ្កាយរណបកាន់តែច្រើនឡើង និងបានចោទប្រកាន់ សហរដ្ឋអាមេរិក ពីបទព្យាយាម រារាំង កិច្ចប្រឹងប្រែង ដែលជួយអភិវឌ្ឍលំហ អាកាសខាងក្រៅ ដោយសន្តិភាពនេះ។
លោក Kim In Ryong តាមសេចក្តីរាយការណ៍ បានប្រាប់អង្គប្រជុំគណៈកម្មាធិការមហាសន្និបាតយូអិន ស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃការប្រើប្រាស់លំហអាកាសដោយសន្តិភាពថា គម្រោងរយៈពេល៥ឆ្នាំ របស់កូរ៉េខាងជើង សម្រាប់ឆ្នាំ២០១៦ដល់ ២០២០ រួមបញ្ចូលទាំងការអភិវឌ្ឍផ្កាយ រណបដ៏សំខាន់ ដែលអាចរួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងការរស់នៅ របស់ប្រជាជនកាន់តែប្រសើរឡើង។
គេហទំព័រ អង់គ្លេស IBTimes ចេញ ផ្សាយនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ បានរាយការណ៍ថា លោក Kim បាននិយាយ បន្តថា ជាផ្នែកមួយនៃសន្ធិសញ្ញាលំហ អាកាសមួយចំនួន សកម្មភាពអភិវឌ្ឍន៍ លំហអាកាស របស់ប្រទេសកូរ៉េខាងជើង គឺមានមូលដ្ឋានត្រឹមត្រូវតាមផ្លូវច្បាប់គ្រប់យ៉ាងទាំងអស់ ប៉ុន្តែសហរដ្ឋអាមេរិក កំពុងតែភ័យរន្ធត់ បានចាត់ទុកការអភិវឌ្ឍ លំហអាកាសនោះ ថាមិនស្របច្បាប់៕ ម៉ែវ សាធី