ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរមីនអញ្ជើញលោកទូតអាមេរិកទៅចាប់កាន់ ឬហិតគ្រាប់បែកគីមីដែលថាជាឧស្ម័នបង្ហូរទឹកភ្នែកនោះ

ចែករំលែក៖

ភ្នំពេញ៖ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្ម ភាពកម្ចាត់មីនកាលពីយប់ថ្ងៃទី១៩ ខែ តុលា ឆ្នាំ២០១៧ បានធ្វើសេចក្តីថ្លែងការណ៍ បដិសេធចោលការអះអាងរបស់ស្ថានទូតអាមេរិកដែលថា គ្រាប់បែកគីមីនៅស្វាយរៀងជាឧស្ម័នបង្ហូរទឹកភ្នែក ។

សេចក្តីថ្លែងការណ៍មានខ្លឹមសារថា ៖

អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាព កម្ចាត់មីនកម្ពុជា និងសង្គ្រោះជនពិការ ដោយសារមីនសូមបដិសេធចោលទាំង ស្រុងនូវសេចក្តីថ្លែងការណ៍ក្រោមចំណង ជើងថា “Tear Gas Removal in Svay Rieng “ (ការបោសសម្អាតគ្រាប់បែក បង្ហៀរទឹកភ្នែកនៅខេត្តស្វាយរៀង)ចេញ ដោយស្ថានទូតសហរដ្ឋអាមេរិកប្រចាំរាជ ធានីភ្នំពេញ ហើយដែលក្នុងនោះបានលើក ឡើងក្នុងន័យបំភ្លៃការណ៍ពិត និងបំភ័ន្តមតិ ជាតិ និងអន្តរជាតិថា អាជ្ញាធរមីនបានដឹង ជាច្រើនឆ្នាំមកហើយនូវគ្រាប់បែកគីមីដែល ទម្លាក់ដោយសហរដ្ឋអាមេរិកនៅខេត្ត ស្វាយរៀងកន្លងមក ប៉ុន្តែការណ៍ពិតអាជ្ញាធរ មីនទើបតែបានទទួលព័ត៌មាននៅអំឡុង ខែមករា ឆ្នាំ២០១៧ដែលរាយការណ៍ដោយ ប្រជាពលរដ្ឋនៅទីនោះ។ ដើម្បីការពារ សុវត្ថិភាព អាជ្ញាធរមីន និងស្ថាប័នពាក់ព័ន្ធ រួមទាំងប្រព័ន្ធផ្សព្វផ្សាយនានាបានសហ ការគ្នាដាក់ស្លាកសញ្ញាសម្គាល់ហ៊ុមព័ទ្ធ ទីតាំងសង្ស័យហាមប្រាមប្រជាពលរដ្ឋកុំ ឲ្យទៅប៉ះពាល់ទីតាំងនោះ ។

យើងក៏បានធ្វើការទំនាក់ទំនងតាមគ្រប់ មធ្យោបាយទៅស្ថានទូតសហរដ្ឋអាមេរិក ក្នុងន័យរួមសហការគ្នាតាមគោលការណ៍ មនុស្សធម៌ ដើម្បីធ្វើការលុបបំបាត់ការភ័យ ខ្លាចរបស់ប្រជាពលរដ្ឋនៅទីនោះ ប៉ុន្តែជា អកុសលយើងពុំដែលបានទទួលនូវការ ឆ្លើយតបជាវិជ្ជមានណាមួយពីស្ថានទូត សហរដ្ឋអាមេរិកនៅទីក្រុងភ្នំពេញឡើយ។ ក្នុងន័យរំដោះទុក្ខវេទនារបស់ប្រជាពល រដ្ឋដែលរងផលប៉ះពាល់ពីសារធាតុគីមី ទាំងអស់នោះ រាជរដ្ឋាភិបាលបានសម្រេច មិនអាចរង់ចាំតទៅទៀតបានធ្វើការបោស សម្អាតចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ ហើយយើងក៏បានរកឃើញនូវទីតាំងផ្សេងៗ ជាច្រើនកន្លែងទៀតក្នុងភូមិសាស្ត្រដដែល ដោយសារប្រជាពលរដ្ឋ១៩នាក់ដែលរង ផលប៉ះពាល់ពីសារធាតុគីមីទាំងនោះ ។

អាជ្ញាធរមីននៅតែអំពាវនាវដ៏ទទូចឲ្យ សហរដ្ឋអាមេរិកមានវិចារណញ្ញាណប្រកប ដោយមនុស្សធម៌រួមសហការគ្នាក្នុងការ បោសសម្អាតបំផ្លាញនូវគ្រាប់បែកគីមីទាំង នោះចេញ និងបន្តបោសសម្អាតនៅកន្លែង ផ្សេងទៀត ។

ជាចុងក្រោយអាជ្ញាធរមីនសូមថ្កោល ទោសដាច់អហង្ការរាល់ការចោទប្រកាន់ នានានៃសេចក្តីថ្លែងការណ៍របស់ស្ថានទូត សហរដ្ឋអាមេរិកដែលមានចេតនាគេចវេះ ពីការទទួលខុសត្រូវតាមរយៈគេហទំព័រ បណ្តាញសង្គមហ្វេសប៊ុក ។

មន្ត្រីមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជាបានអំពាវនាវយ៉ាងទទូចឲ្យសហរដ្ឋអាមេរិកមានវិចារណញ្ញាណប្រកបដោយមនុស្សធម៌រួមសហការគ្នាក្នុងការបោសសម្អាតបំផ្លាញ គ្រាប់បែកគីមីទាំងនោះចេញ និងបន្តបោស សម្អាតនៅកន្លែងផ្សេងទៀត បន្ទាប់ពីអាមេរិកតាមរយៈស្ថានទូតរបស់ខ្លួនប្រចាំរាជធានីភ្នំពេញមិនដែលបានឆ្លើយតបទាល់តែសោះចំពោះបញ្ហានេះរាល់ពេលដែល អាជ្ញាធរមីនបានទំនាក់ទំនងទៅគ្រប់ មធ្យោបាយ ។

សូមបញ្ជាក់ថា គ្រាប់បែកគីមីដោយ សារឥទ្ធិពលគ្រាប់បែកគីមីរបស់អាមេរិក ដែលកប់នៅក្នុងដីស្ថិតនៅឃុំគគីម ស្រុក រមាសហែក ខេត្តស្វាយរៀង បានធ្វើឲ្យ ប្រជាពលរដ្ឋមូលដ្ឋាន និងមន្ដ្រីអាជ្ញាធរគីមី មិនតិចជាង៥០នាក់នោះទេដែលបានរងគ្រោះជាបន្ដបន្ទាប់ ហើយត្រូវបានដឹកជញ្ជូន ទៅកាន់មន្ទីរពេទ្យ ។

គិតត្រឹមព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ ២០១៧ ប្រជាពលរដ្ឋជាង២០នាក់បាននិង កំពុងបន្ដសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនៅឡើយ ។

ក្រសួងសុខាភិបាលនៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ បានចេញសេចក្តីជូនព័ត៌មានដោយបានជម្រាបជូនសាធារណជនថា ក្រសួងបានយកចិត្តទុកដាក់លើ សុខទុក្ខប្រជាជនទូទៅ ជាពិសេសប្រជា ពលរដ្ឋដែលរស់នៅក្នុងតំបន់ដែលមានគ្រាប់បែកគីមីរបស់សហរដ្ឋអាមេរិកបន្សល់​ទុកពីសម័យសង្រ្គាម ។

ក្រុមការងារក្រសួងសុខាភិបាលបានចុះពិនិត្យស្រាវជ្រាវរកផលប៉ះពាល់បញ្ហាសុខភាពប្រជាពលរដ្ឋ ហើយបានរកឃើញករណីជំងឺមិនប្រក្រតីមួយចំនួននៅឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀងដូចជា សភាពជំងឺមិនប្រក្រតី (វិរូបកម្ម) រួមមាន មាត់វៀច ក្បាលធំ និងជំងឺស្បែក ៕ ហេង សូរិយា


ចែករំលែក៖