ព័ត៌មានទាន់ហេតុការណ៍៖

DHAS ប្រារព្វពិធីជប់លៀង ថ្លែងអំណរគុណ ចែកចាយ និងលក់

ចែករំលែក៖

ភ្នំពេញ៖ DHA Siamwalla Ltd., ជាក្រុមហ៊ុនផលិតសម្ភារៈសិក្សានិងសម្ភារៈការិយាល័យបានរៀបចំកម្មវិធីជប់លៀងថ្លែងអំណរគុណអតិថិជនអ្នកចែកចាយនិងលក់ប្រទេសកម្ពុជា។កម្មវិធីនេះត្រូវបានធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលភោគីត្រាភ្នំពេញកាលពីថ្ងៃទី២១ខែតុលាឆ្នាំ២០១៧ក្រោមវត្តមានភ្ញៀវកិត្តិយសជាច្រើនរយនាក់។

នៅក្នុងពិធីជប់លៀងថ្លែងអំណរគុណអតិថិជននេះមានអ្នកចែកចាយនិងលក់រាយចូលរួមប្រមាណជាជាង២៥០នាក់ជាពិសេសនៅក្នុងចំណោមអតិថិជនទាំងនោះយើងមានលោកស៊ុនប៊ុនទ្រីនាយកគ្រប់គ្រងនៃក្រុមហ៊ុនទីស៊ាងអ៊ីមផតអិចផតដែលជាក្រុមហ៊ុនចែកចាយតែមួយគត់ប្រចាំនៅក្នុងប្រទេសកម្ពុជារបស់DHAS ក៏មានវត្តមានជាភ្ញៀវកតិ្តយសនៅក្នុងពិធីនេះដែរ។

លោកSuharit Siamwalla នាយកគ្រប់គ្រងក្រុមហ៊ុនDHAS បានមានប្រសាសន៍ថា “ប្រទេសកម្ពុជាគឺជាទីផ្សារដ៏សំខាន់មួយហើយយើងមានគម្រោងណែនាំនូវផលិតផលដ៏អស្ចារ្យនិងមានគុណភាពខ្ពស់បន្ថែមទៀតនៅទីនេះស្របពេលដែលប្រជាជនកម្ពុជាបានទទួលស្គាល់និងពេញចិត្តជាមួយនឹងគុណភាពល្អរបស់ផលិតផលនៃយើងរួចជាស្រេចទៅហើយនោះ “។លោកបានថ្លែងបន្តទៀតថា“ដើម្បីធ្វើដំណើរឆ្ពោះទៅមុខDHAS មកទីនេះមិនត្រឹមតែណែនាំផលិតផលថ្មីៗប៉ុណ្ណោះទេតែថែមទាំងដើម្បីពង្រឹងទំនាក់ទំនងរវាងអតិថិជនក្នុងស្រុកនិងDHAS ព្រមទាំងជម្រាបជូនអ្នកទាំងអស់គ្នាអោយដឹងពីអ្វីដែលយើងកំពុងធ្វើហើយសំខាន់បំផុតគឺដើម្បីចាប់ផ្តើមធ្វើដំណើររួមគ្នាពង្រីកវិសាលភាពនូវទំនុកចិត្តរបស់អតិថិជនកម្ពុជាក្នុងការជ្រើសរើសផលិតផលដែលមានគុណភាព។

លើសពីការចាប់ឆ្នោតផ្សងសំណាងនិងការផ្តល់លិខិតសរសើរក្រុមហ៊ុនក៏មានការផ្តល់ជូននូវកម្មពិសេសៗជាច្រើនទៀតដែលញាំងអោយកម្មវិធីនារាត្រីថ្ងៃនោះកាន់តែធ្វើឱ្យអ្នកគាំទ្រទទួលបាននូវភាពរីករាយនិងរំភើបសម្រាប់ការបញ្ជាទិញភ្លាមៗនៅនឹងកន្លែង។ជាការពិតណាស់ទាំងគុណភាពទាំងភាពច្នៃប្រឌិតនៃការរចនាភាពធន់ការគិតពីសុវត្ថិភាពហើយអ្វីដែលសំខាន់បំផុតនោះគឺមិនប៉ះពាល់ដល់បរិស្ថានដែលទាំងនេះគឺជាស្លាកសញ្ញាសម្គាល់នៃអ្នកឈ្នះពិតប្រាកដ។ដូច្នេះយើងមិនចាំបាច់ឆ្ងល់ថាហេតុអ្វីបានជាDHAS នៅតែជាក្រុមហ៊ុននាំមុខគេនិងជាអ្នកផ្គត់ផ្គង់គ្រឿងបរិក្ខារដែលមានឈ្មោះល្បីផ្នែកសម្ភារៈសិក្សានិងការិយាល័យនោះទ្បើយ។

គួរបញ្ជាក់ដែរថាក្រុមហ៊ុនDHA Siamwalla Ltd., ជាក្រុមហ៊ុនផលិតសម្ភារៈសិក្សានិងសម្ភារៈការិយាល័យដែលគុណភាពខ្ពស់មានអាយុកាលជាងមួយសតវត្សរ៍មកហើយត្រូវបានបង្កើតឡើងនៅទីក្រុងបាងកកប្រទេសថៃតាំងពីឆ្នាំ១៩០៧មកម្ល៉េះកំពុងពង្រីកវិសាលភាពនិងសក្តានុពលរបស់ខ្លួនមកកាន់ប្រទេសកម្ពុជា៕ វឌ្ឍនា


ចែករំលែក៖