ភ្នំពេញ៖ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោក Iwao HoRii អនុរដ្ឋមន្រ្តីការបរទេសជប៉ុនចូលជួបសម្តែងការគួរសម និងធ្វើសវនាការនៅវិមានរដ្ឋសភា។
សម្តេចអគ្គមហាពញាចក្រី ប្រធានរដ្ឋសភាបានចាត់ទុកដំណើរទស្សនកិច្ចរបស់លោកអនុរដ្ឋមន្រ្តីការបរទេសជប៉ុននៅកម្ពុជានាពេលនេះឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែង ដើម្បីសំដៅលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទរវាងកម្ពុជា និងជប៉ុន។
ទន្ទឹមនឹងនេះ សម្តេចបានសម្តែងការពេញចិត្តផងដែរថា ចាប់តាំងពីរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានលើកតំកើងទំនាក់ទំនងទ្វេភាគី និងភាពជាដៃគូយុទ្ធសាស្រ្តមក កិច្ចសហប្រតិបត្តិការនានាបានប្រព្រឹត្តទៅយ៉ាងរលូន និងគ្រប់វិស័យឲ្យកាន់តែមានភាពរស់រវើក និងស៊ីជំរៅ ដែលបានប្រែក្លាយទៅជាលទ្ធផលជាក់ស្តែងយ៉ាងច្រើនដើម្បីរួមចំណែកអភិវឌ្ឍន៍កម្ពុជា។
សម្តេចបានបញ្ចាក់ថា ប្រជាជនកម្ពុជានៅចងចាំថារដ្ឋាភិបាល និងប្រជាជនជប៉ុនគឺបានចូលរួមចំណែកយ៉ាងសកម្មក្នុងការជួយស្វែងរកសន្តិភាព ជូនប្រជាជនកម្ពុជា និងបានចូលរួមចំណែកស្តាកសាងអភិវឌ្ឍន៍កម្ពុជាតាំងពីកម្ពុជាទើបបានរំដោះចេញពីរបបបនប្រល័យពូជសាសន៍ឆ្នាំ១៩៧៩។ រហូតមកដល់បច្ចុប្បន្ននេះ ជប៉ុនជាដៃគូដ៏មានសក្តានុពលក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា។ សម្តេចប្រធានរដ្ឋសភាបានស្នើដល់ប្រតិភូជប៉ុនឲ្យជួយជម្រុញអ្នកវិនិយោគ និងអ្នកទេសចរមកកម្ពុជាបន្ថែមទៀត។
លោកអនុរដ្ឋមន្រ្តីការបរទេសជប៉ុន បានលើកឡើងថានៅឆ្នាំ២០១៨ ខាងមុខនេះ ចំណងការទូតរវាងកម្ពុជា និងជប៉ុន បានឈានដល់ខួប៦៥ឆ្នាំ ហើយក្នុងខូប៦៥ឆ្នាំនេះ លោកសង្ឃឹមថា ចំណងមិត្តភាពរវាងប្រទេសទំាងពីរនឹងរឹងមាំឡើង ហើយត្រូវបានពង្រីកឲ្យកាន់តែគ្រប់ជ្រុងជ្រោយ ទំាងខាងនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។
លោក អ៊ិវ៉ាអុ ហូរីអ៊ិ បានគូសបញ្ជាក់ថា ជប៉ុននឹងបង្កើតការិយាល័យកុងស៊ុល នៅក្នុងខេត្តសៀមរាប នាខែមករា ឆ្នាំ២០១៨ខាងមុខនេះ។ ការបង្កើតការិយាល័យកុងស៊ុលនេះជាចំនុចវិជ្ជមានមួយ ដែលបង្ហាញពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិដ៏រឹងមាំរវាងកម្ពុជា និងជប៉ុន ។ នៅវេលាម៉ោង៩ព្រឹកថ្ងៃទី២៦ខែតុលាឆ្នាំ២០១៨នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោក Iwao HoRii អនុរដ្ឋមន្រ្តីការបរទេសជប៉ុនចូលជួបសម្តែងការគួរសម និងធ្វើសវនាការនៅវិមានរដ្ឋសភា។
សម្តេចអគ្គមហាពញាចក្រី ប្រធានរដ្ឋសភាបានចាត់ទុកដំណើរទស្សនកិច្ចរបស់លោកអនុរដ្ឋមន្រ្តីការបរទេសជប៉ុននៅកម្ពុជានាពេលនេះឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីសំដៅលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទរវាងកម្ពុជា និងជប៉ុន។ ទន្ទឹមនឹងនេះសម្តេចបានសម្តែងការពេញចិត្តផងដែរថា ចាប់តាំងពីរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរបានលើកតំកើងទំនាក់ទំនងទ្វេភាគី និងភាពជាដៃគូយុទ្ធសាស្រ្តមកកិច្ចសហប្រតិបត្តិការនានាបានប្រព្រឹត្តទៅយ៉ាងរលូន និងគ្រប់វិស័យឲ្យកាន់តែមានភាពរស់រវើក និងស៊ីជំរៅដែលបានប្រែក្លាយទៅជាលទ្ធផលជាក់ស្តែងយ៉ាងច្រើនដើម្បីរួមចំណែកអភិវឌ្ឍន៍កម្ពុជា។
សម្តេចបានបញ្ចាក់ថា ប្រជាជនកម្ពុជានៅចងចាំថា រដ្ឋាភិបាល និងប្រជាជនជប៉ុនគឺបានចូលរួមចំណែកយ៉ាងសកម្មក្នុងការជួយស្វែងរកសន្តិភាពជូនប្រជាជនកម្ពុជា និងបានចូលរួមចំណែកស្តាកសាងអភិវឌ្ឍន៍កម្ពុជាតាំងពីកម្ពុជាទើបបានរំដោះចេញពីរបបបនប្រល័យពូជសាសន៍ឆ្នាំ១៩៧៩។ រហូតមកដល់បច្ចុប្បន្ននេះជប៉ុនជាដៃគូដ៌មានសក្តានុពលក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា។ សម្តេចប្រធានរដ្ឋសភាបានស្នើដល់ប្រតិភូជប៉ុនឲ្យជួយជម្រុញអ្នកវិនិយោគ និងអ្នកទេសចរមកកម្ពុជាបន្ថែមទៀត។
លោកអនុរដ្ឋមន្រ្តីការបរទេសជប៉ុន បានលើកឡើងថានៅឆ្នាំ២០១៨ ខាងមុខនេះ ចំណងការទូតរវាងកម្ពុជា និងជប៉ុន បានឈានដល់ខួប៦៥ឆ្នាំ ហើយក្នុងខូប៦៥ឆ្នាំនេះ លោកសង្ឃឹមថា ចំណងមិត្តភាពរវាងប្រទេសទំាងពីរនឹងរឹងមាំឡើង ហើយត្រូវបានពង្រីកឲ្យកាន់តែគ្រប់ជ្រុងជ្រោយ ទំាងខាងនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។
លោក អ៊ិវ៉ាអុ ហូរីអ៊ិ បានគូសបញ្ជាក់ថា ជប៉ុននឹងបង្កើតការិយាល័យកុងស៊ុល នៅក្នុងខេត្តសៀមរាប នាខែមករា ឆ្នាំ២០១៨ខាងមុខនេះ។ ការបង្កើតការិយាល័យកុងស៊ុលនេះជាចំណុចវិជ្ជមានមួយ ដែលបង្ហាញពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិដ៏រឹងមាំរវាងកម្ពុជា និងជប៉ុន៕ ហេង សូរិយា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច