ភ្នំពេញ៖ ក្រុមជនសង្ស័យចំនួន២០នាក់ ត្រូវប៉ូលិសខណ្ឌសែនសុខបញ្ជួនទៅតុលាកាក្នុងសំណុំរឿង៦ករណី បន្ទាប់ពីសាកសួរចប់សព្វគ្រប់កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ ។
ប៉ូលិសបានប្រាប់ភ្នាក់ងារយកព័ត៌មាននគរវត្តថា ការបញ្ជួនជនសង្ស័យទាំង២០នាក់ទៅតុលាកានាព្រឹកនេះ មានចំនួន៦ករណីក្នុងនោះ អ្នកប្រើប្រាស់៤ករណី ជួញដូរ១ករណី ហិង្សាវាយគ្នាទៅវិញទៅមក១ករណី។
ប៉ូលិសប្រាប់ទៅថាក្នុ ង៦ករណីនេះ មានករណីប្រើប្រាស់១២នាក់ ករណីជួញដូរ៣នាក់ ក្នុងនោះស្រីម្នាក់ ករណីហិងង្សាវាយគ្នាទៅវិញទៅមកមាន៥នាក់។
ជនសង្ស័យទាំងអស់នេះ គឺកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជាបន្តបន្ទាប់នៅក្នុងមូលដ្ឋានសង្កាត់ទាំង៦ក្នុងខណ្ឌសែនសុខ នាពេលកន្លងមកហើយបានធ្វើតេសទឹកនោម និងស្របតាមយុទ្ធនាការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេសរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ៕ តុង សីហា