ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាន នាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ជាសម្ភារៈសិក្សា និងថវិកា មកចែនជូន សិស្សពូកែ ទូទាំងរាជធានី ភ្នំពេញ ក្នុងឱកាសបើកបវេសនកាឆ្នាំសិក្សា២០១៧ _២០១៨ និងសិស្សពូកែរាជធានីភ្នំពេញឆ្នាំ២០១៦_២០១៧ ចំនួន៣៥០០នាក់ នៅវិទ្យាល័យសម្តេចហ៊ុន សែនភ្នំពេញថ្មី ស្ថិតក្នុងសង្កាត់ភ្នំពេញ ខណ្ឌសែន សុខ កាលពីព្រឹកថ្ងៃទី ២៨ តុលា ឆ្នាំ២០១៧។
សូមបញ្ជាក់ថា៖ ពិធីនេះត្រូវបានប្រគល់រង្វាន់ជូនដល់សិក្សាពូកែអន្តរជាតិចំនួន៦នាក់។ សិស្សពូកែរាជធានីជាប់ជ័យលាភីទូទាំងប្រទេសចំនួន១៨នាក់ ដែលក្មួយៗទាំងនេះ ទទួល បានមេដាយមាស ២នាក់ មេដាយប្រាក់២នាក់ មេដាយសំរិទ្ធ២នាក់ វិញ្ញាបនប័ត្រសិស្សពូកែទូទាំងប្រទេសចំនួន១២នាក់ ។សិស្សពូកែទូទាំងរាជធានីចំនួន៣០នាក់ សិស្សប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិទទួលបាននិន្ទេសAចំនួន១៩៤នាក់។ ប្រគល់រង្វាន់សិស្សទទួលចំណាត់ថ្នាក់លេខ១ ចំនួន១១៣១នាក់ ,លេខ២ ចំនួន ១១១៧នាក់ ,លេខ៣ ចំនួន ១១៤០នាក់ ។ ក្នុងនោះក៏មានសិស្សដែលមិនមានចំណាត់ថ្នាក់ ៤៦នាក់ផងដែរ។
រង្វាន់របស់សម្ដេចតេជោ ចែកជូនសិស្ស ពូកែលេខ១ម្នាក់ៗ ទទួលបានថវិកា ១០ម៉ឺនរៀលសៀវភៅ ១០ក្បាល ប៊ិច២ដើម និងកាតាប១ ។ សិស្សលេខ២សៀវភៅ ១០ក្បាល ប៊ិច២ដើម ថវិកា១០ម៉ឺនរៀល ។ លេខ៣ សៀវភៅ ១០ក្បាល ប៊ិច២ដើម ថវិកា៨ម៉ឺនរៀល ។ ដោយឡែកសិស្ស ដែលមិនបានជាប់ចំណាត់ថ្នាក់ក៏បានផ្ដល់ការលើកទឹកចិត្ដជាសៀវភៅ៥ក្បាល ថវិកា ៥ម៉ឺនរៀលផងដែរ។
លោកឃួង ស្រេង បានបញ្ជាក់ថា៖ ក្មួយៗសិស្សានុសិស្សទាំងអស់ពិតជាមានសំណាងណាស់ ដែលបានសិក្សារៀនសូត្រពេញលេញ ដោយសារតែប្រទេសជាតិ គ្មានសង្គ្រាមក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន ។
លោកឃួង ស្រេង បានបញ្ជាក់ថា៖ ពាក់ព័ន្ធនិងសន្ដិសុខសុវត្ថិភាពរបស់សិស្សានុសិស្ស ក្លឹបទាំងអស់នៅភ្នំពេញ មិនអោយបើកនៅពេលថ្ងៃទេ ព្រោះអាចអោយក្មួយៗជាសិស្សានុសិស្សមួយចំនួនគេចសាលាចូលក្លឹបធ្វើអោយខូចអនាគត់ ។នេះជាការគិតគូរដ៏វែងឆ្ងាយមួយរបស់ថ្នាក់ដឹក នាំរបស់យើង ធ្វើយ៉ាងណាជម្រុញអោយសិស្សប្រឹងប្រែងសិក្សារៀនសូត្រ មិនគេចសាលារៀប។
ក្នុងឱកាសនោះលោកអភិបាលរាជធានីក៏បានលើកឡើងពីការចាប់ខ្លួនរបស់លោកកឹម សុខា ដែលមានទោសក្បត់ជាតិចង់ធ្វើបដិវត្តពណ៌ផ្តួលរំលំរាជរដ្ឋាភិបាល ។
លោកបញ្ជាក់ថា៖ បដិវត្តពណ៌នេះហើយបានធ្វើអោយប្រទេសជាតិធ្លាក់ចូលក្នុងសង្គ្រាម រហូតធ្លាក់ចូលរបបខ្មែរកំហម សម្លាប់ប្រជាពលរដ្ឋយ៉ាងរង្គាល ។ ដោយហេតុនេះហើយទើបរាជរដ្ឋាភិបាលទប់ស្កាត់យ៉ាងដាច់ខាតមិនអោយប្រទេសជាតិធ្លាក់ចូលក្នុងសង្គ្រាមទៀតទេ៕ សំរិត