ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍បឹងកក់ទី២ ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាក់ស្ដែងពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ២២និង២០នាទី កម្លាំងសហប៉ុស្តិ៍ (ប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី១ និងបឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ០១នាក់ជាក់ស្ដែងពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចប្លុករោងចក្រឆ្នាំង ផ្លូវ រថភ្លើង ក្រុមទី១០៩ ភូមិ២៣ សង្កាត់បឹងកក់ ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ថាយ គឹមហួរ ហៅ ពៅ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះពុំចាំលេខ ផ្លូវលំ ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យកមាន៖ ក្រាមពណ៌សថ្លាចំនួន១៩កញ្ចប់តូច ( សង្ស័យជាគ្រឿងញៀន ) និងទូរស័ព្ទដៃមួយគ្រឿងម៉ាក Nokia ស៊េរី1280 ពណ៌ខ្មៅ ។

សកម្មភាពបង្ក្រាបនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ២២:២០នាទី កម្លាំងសហប៉ុស្តិ៍ ( ប៉ុស្តិ៍បឹងកក់ទី១ និងប៉ុស្តិ៍បឹងកក់ទី២ ) បានល្បាតការពារសុវត្ថិភាព ក្នុងមូលដ្ឋានពេលមកដល់ចំណុចប្លុករោងចក្រឆ្នាំង ផ្លូវរថភ្លើងក្រុមទី១០៩ ភូមិ២៣ សង្កាត់ បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានឃើញជនសង្ស័យឈ្មោះ ថាត គឹមហួរ កំពុងឈរលក់គ្រឿងញៀននៅផ្លូវរថភ្លើង គ្រាន់តែឃើញកម្លាំងសមត្ថកិច្ច ជនសង្ស័យក៏បានបោះកញ្ចប់ថង់ពណ៌ចោលទៅលើដី ហើយរត់គេចខ្លួន ភ្លាម នោះកម្លាំង ក៏ដេញចាប់ខ្លួនឃាត់ជនសង្ស័យឆែកឃើញថង់ពណ៌ស ដែលជនសង្ស័យឈ្មោះ ថាត គឹមហួរ បោះចោលទៅលើដី មានក្រាមពណ៌សថ្លាចំនួន១៩កញ្ចប់តូច (សង្ស័យជាគ្រឿងញៀន ) ភ្លាមនោះកម្លាំងក៏ឃាត់ខ្លួនជនសង្ស័យខាងលើរួមនិងវត្ថុតាង ជាក់ស្ដែង បញ្ជូនមកកាន់អធិការដ្ឋាន នគរបាលខណ្ឌទួលគោក ចាត់ការតាមផ្លូវច្បាប់តែម្ដង ។

បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បី សាកសួរ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕ស តារា


ចែករំលែក៖