ព័ត៌មានទាន់ហេតុការណ៍៖

ការដឹកនាំរបស់លោកត្រាំ បានធ្វើឲ្យពលរដ្ឋអាមេរិក និងជុំវិញពិភពលោក បានបង់ទំនុកចិត្ត

ចែករំលែក៖

នយោបាយដឹកនាំរបស់អាមេរិក ត្រូវបានគេគោរព នៅជុំវិញពិភពលោក ថា ជានយោបាយដឹកនាំដ៏ត្រឹមត្រូវច្បាស់លាស់ សមជាប្រទេសមហាអំណាច ។ប៉ុន្តែមួយរយៈពេលចុងក្រោយនេះ អាមេរិក បានធ្វើឲ្យពលរដ្ឋរបស់ខ្លួន មានការខកចិត្តយ៉ាងខ្លាំង ក្រោមការដឹកនាំរបស់លោកត្រាំ ។ មិនតែប៉ុណ្ណោះ ពលរដ្ឋនៅក្នុងប្រទេសជាសម្ពន្ធមិត្តក៏បានបង្ហាញការខកចិត្តទៅលើនយោបាយ អាត្មានិយមរបស់លោកត្រាំផងដែរ។

ចំពោះពលរដ្ឋអាមេរិកនយោបាយរបស់លោក ត្រាំ មិនបានផ្តល់ផលប្រយោជន៍ដល់ពលរដ្ឋអាមេរិកនោះឡើយ ពិសេស គឺ គោលនយោបាយ ជនអន្តោបវេសន៍ ក៏ដូចជាសេដ្ឋកិច្ច។ ជាមួយគ្នានោះ នយោបាយការបរទេសរបស់លោកត្រាំ កាន់តែរងការរិះគន់ពីប្រទេសជាសម្ពន្ធមិត្ត ដោយប្រទេសជាច្រើន បានចោទប្រកាន់លោកត្រាំថា បាតដៃខ្នងដៃ ដោយលោកត្រាំ បានប្រកាស លុបចោលកិច្ចព្រមព្រៀងបរមាណូជាមួយអ៊ីរ៉ង និងការប្រកាសធ្វើសង្គ្រាមជាមួយកូរ៉េខាងជើង ។

យោងតាមការស្ទង់មតិ កាលពីពេលថ្មីៗនេះបានឲ្យដឹងថា ជាងមួយភាគបីនៃពលរដ្ឋអាមេរិក មិនមានមោទនភាពចំពោះរបៀបដែលលទ្ធិប្រជាធិបតេយ្យ ធ្វើការនៅក្នុងប្រទេសនេះ ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយ។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ ។

ប្រជាពលរដ្ឋអាមេរិក មិនពេញចិត្តជាទូទៅទាក់ទងនឹងនយោបាយរបស់ប្រទេសនេះ ដោយបានរកឃើញប្រាក់នៅក្នុងនយោបាយថា ជាឫសគល់នៃអំពើអាក្រក់ទាំងអស់ និងបានបង្ហាញការស្ទង់មតិ នៅវ៉ាស៊ីនតោនប៉ុស្តិ៍ Maryland ដែលបានចេញផ្សាយ កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន ។

នៅពេលសួរថា តើអ្នកមានមោទនភាពចំពោះរបៀប ដែលលទ្ធិប្រជាធិបតេយ្យ ធ្វើការនៅអាមេរិក ក្នុងនោះមាន ៣៦ភាគរយ នៃអ្នកដែលត្រូវបានគេ ស្ទាបស្ទង់និយាយថា ពួកគេមិនមានមោទនភាពទេ ហើយអ្នកដែលកំណត់ខ្លួនឯងថា ជាអ្នកប្រជាធិបតេយ្យ គឺមានការខកចិត្តច្រើនជាង អ្នកដែលជាគណបក្ស សាធារណរដ្ឋ ឬឯករាជ្យ ៕ ម៉ែវ សាធី


ចែករំលែក៖