សហព័ន្ធបាល់ទាត់ប្រទេសបារាំងបានប្រកាសថា លោក Didier Deschamps បានបន្តកិច្ចសន្យាថ្មីក្នុងនាមជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិបារាំងដល់ឆ្នាំ២០២០។
ក្រុមមាន់គកបារាំងបានឆ្លងផុតវគ្គជម្រុះ FIFA World Cup 2018 ទៅកាន់ប្រទេសរុស្ស៊ី ដោយជោគជ័យ បន្ទាប់ពីឈ្នះបែឡារូស ២ទល់នឹង១ នៅដើមខែតុលា ហើយក្នុងនោះ ពួកគេចាញ់តែមួយលើកគត់។
គួរបញ្ជាក់ថា លោកDidier Deschamps ធ្លាប់អតីតប្រធានក្រុមជួយជម្រើសជាតិបារាំងលើកពានជើងឯកពិភពលោកឆ្នាំ១៩៩៨លើទឹកដីខ្លួនឯងហើយបានចូលកាន់តំណែងគ្រូបង្វឹកបារាំងនៅក្នុងឆ្នាំ២០១២។ គ្រូបង្វឹកវ័យ៤៩ឆ្នាំនេះបាននាំបារាំងទៅលេង World Cup 2014 និងឡើងដល់វគ្គ៨ក្រុម មុនទទួលបានជើងឯករង Euro 2016 ៕ ដេវីត