សារព័ត៌មាន Tasnim បានផ្សាយថា យន្តហោះទម្លាក់គ្រាប់បែករបស់ទាហានអាកាសអីុរ៉ង់ កាលពីថ្ងៃទី៣១ខែតុលា បានធ្វើការសាកល្បងគ្រាប់បែកឆ្លាតវៃ ប្រភេទថ្មីរបស់ខ្លួន ដែលបានធ្វើឡើងនៅ តំបន់ Isfahan។
សារព័ត៌មានខាងលើបានដកស្រង់ សម្តី អ្នកនាំពាក្យការធ្វើសមយុទ្ធខាងលើ លោក Massoud Roozkhosh ដែលបាន ប្រកាសឲ្យដឹងថា យន្តហោះចម្បាំង F-7 បានទម្លាក់គ្រាប់បែកពីចម្ងាយ ក៏ដូចជា បាញ់មីស៊ីលទៅចំគោលដៅដែលបានគ្រោងទុក។
ក្រៅពីនេះ យន្តហោះចម្បាំង F-5 និងយន្តហោះ Saequh បានទមា្លក់គ្រាប់បែកដែលមានទម្ងន់រហូតដល់ទៅ២២៦ គីឡូក្រាមដោយជោគជ័យ ទៅកាន់គោល ដៅ។ លោក Roozkhoshបានបញ្ជាក់ថា ការធ្វើសមយុទ្ធ មានរយពេល២ថ្ងៃ ដើម្បី ពង្រឹងសមត្ថភាពធ្វើសង្គ្រាមពិតរបស់កម្លាំងទាហាន។
នៅក្នុងព្រឹត្តិការណ៍ផ្សេងទៀតដែល ពាក់ព័ន្ធនោះដែរ មេដឹកនាំសាសនា ដែល មានឥទ្ធិពលបំផុតលោក Ali Khamenei បានប្រកាសថា កាំជ្រួចមីស៊ីលដែលផលិត ខ្លួនឯង បាញ់បានចម្ងាយ២ពាន់គីឡូម៉ែត្រ នេះគ្រាប់គ្រាន់ហើយសម្រាប់អីុរ៉ង់ ។ លោកក៏បានស្នើឲ្យកាត់បន្ថយការផលិតមីស៊ីលផងដែរ។
នៅពេលនេះដែរមេទ័ពបដិវត្តន៍អីុរ៉ង់ ឧត្តមសេនីយ៍ Mohammad Ali Jafari បាន ប្រកាសថា គឺជាលើកទីមួយហើយដែលមេដឹកនាំសាសនាមានឥទ្ធិពលបំផុត បានស្នើឲ្យកាត់បន្ថយកម្មវិធីអាវុធ មីស៊ីល។ លោក បន្តទៀតថា មីស៊ីលរបស់អីុរ៉ង់គឺគ្រាប់គ្រាន់ បើទោះបីអីុរ៉ង់បង្កើនរយៈចម្ងាយនៃការ បាញ់ក្តី។
លោក Mohammad Ali Jafari បាន ព្រមានទៀតថា សម្ពន្ធមិត្តអាមេរិក ក៏ដូច ជាអាមេរិក ស្ថិតក្នុងគោលដៅនៃការវាយប្រហាររបស់អីុរ៉ង់។ជាមួយនឹងការបាញ់បាន ២.០០០គីឡូម៉ែត្រ មីស៊ីលអីុរ៉ង់ បានគ្របដណ្តប់តំបន់មជ្ឈិមបូព៌ាទាំងមូល។ លោកបានបញ្ជាក់ទៀតថា លោកនឹងមិន អនុញ្ញាតឲ្យមានសង្គ្រាមកើតឡើងរវាង អាមេរិកនឹងអីុរ៉ង់ឡើយ។
កន្លងមករដ្ឋាភិបាល របស់ប្រធានាធិប តីត្រាំ បានអនុម័តដាក់ទណ្ឌកម្មជាឯកតោភាគីទៅលើប្រទេសអីុរ៉ង់ ក្រោយពេលដែលអីុរ៉ង់បានសាកល្បងកាំជ្រួចមីស៊ីលដែលអាមេរិកចាត់ទុកថាបានបំពានសេចក្តី សម្រេចរបស់អង្គការសហប្រជាជាតិ ពាក់ ព័ន្ធនឹងកាំជ្រួចមីស៊ីល និងបរមាណូ៕ ម៉ែវ សាធី