ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះរោងចក្រអគ្គីសនីនៅឥណ្ឌាស្លាប់ និងរបួសច្រើននាក់

ចែករំលែក៖

កម្មករយ៉ាងតិច១៦នាក់បានបាត់បង់ជីវិត និងច្រើនសិបនាក់ផ្សេងទៀតបានឆាបឆេះរងរបួសធ្ងន់ ក្នុងហេតុការណ៍ផ្ទុះរោងចក្រអគ្គីសនីកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧។ ហេតុការណ៍នេះបានកើតឡើងនៅរោងចក្រអគ្គីសនីដើរដោយថាមពលធ្យូងថ្ម ក្នុងស្រុក Raebareli ភាគខាងជើងរដ្ឋ Uttar Pradesh ដែលជាក្រុមហ៊ុនរដ្ឋ ។

សារព័ត៌មានក្នុងតំបន់បានដកស្រង់ប្រភពពីមន្ត្រីមានសមត្ថកិច្ចអះអាងថា ជនរងគ្រោះរហូតដល់១០០នាក់បានរងរបួស ។ មូលហេតុបង្កឲ្យផ្ទុះរោងចក្រនេះ នៅមិនទាន់ដឹងនៅឡើយទេ ខណៈដែលសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវ៕


ចែករំលែក៖