ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបុកម៉ូតូបណ្តាលឱ្យយុវជន៣នាក់ស្លាប់ភ្លាមៗនៅលើផ្លូវជាតិលេខ៤ ស្ថិតក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ករណីគ្រោះថ្នាក់ចរា ចរណ៍រវាងរថយន្តបុកជាមួយម៉ូតូបណ្តាល ឱ្យយុវជន៣នាក់ស្លាប់ភ្លាមៗនៅនឹង កន្លែង។ ហេតុការណ៍រថយន្តបុកជាមួយ ម៉ូតូនេះបានកើតឡើងនៅតាមបណ្តោយ ផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ៤០ -៤១ស្ថិតក្នុងភូមិរំលោង ឃុំវល្លិស ស្រុក សំរោងទង ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង ៧និង៤៥នាទីយប់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០១៧។

សាក្សីឃើញហេតុការណ៍ខាងលើនេះ បានឲ្យដឹងថានៅមុនពេលកើតហេតុគេ ឃើញយុវជន៣នាក់មាន ទី១-ឈ្មោះតឹក នី អាយុ៣៨ឆ្នាំ រស់នៅភូមិជ័យឧត្តម ឃុំ សំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ជិះម៉ូតូម៉ាក់ហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាក លេខ បាត់ដំបង 1B-8368 (អ្នកឌុប), ទី២-ឈ្មោះ ឆេង ណារ៉ា ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិ ព្រែកតាតន់ ឃុំព្រែក ព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង (អ្នករួមដំណើរ) និងទី៣-ឈ្មោះ ឃុន លាង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិ-ឃុំ មោងរៀវ ស្រុក-ខេត្តត្បូងឃ្មុំ(អ្នករួម ដំណើរ)។ ជិះម៉ូតូឌុបគ្នាពីកើតទៅលិច។ លុះមកដល់ចំណុចខាងលើក៏ត្រូវរថយន្តម៉ាកតាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាក លេខភ្នំពេញ 2A-9901 ដែលកំពុងបើកបរ បញ្ច្រាសគ្នាបុកពេញទំហឹងបណ្តាលឱ្យ យុវជនទាំង៣នាក់ស្លាប់ភ្លាមៗនៅនឹង កន្លែង ហើយអ្នកបើករថយន្តបានចុះរត់ គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុមន្ត្រីនគរបាល ចរា ចរណ៍ផ្លូវគោកស្រុកសំរោងទងបានចុះវាស់ វែងរួចបានប្រគល់សពទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ ចំពោះ មធ្យោបាយធ្វើដំណើរពីរគ្រឿងសមត្ថកិច្ច បានយកទៅរក្សាទុកនៅអធិការដ្ឋាននគរ បាលស្រុកសំរោងទងរង់ចាំដោះស្រាយជា ក្រោយ៕ សេនាស័ក្តិ

 


ចែករំលែក៖