ព័ត៌មានទាន់ហេតុការណ៍៖

កុដិ​ព្រះសង្ឃទំហំ៧ម៉ែត្រគុណ៩ម៉ែត្រត្រូវអគ្គីភ័យឆេះម៉ត់ពេលព្រះសង្ឃរវល់និមន្តទៅបុណ្យកឋិន

ចែករំលែក៖

ប៉ោយប៉ែត៖ កុដិ​ព្រះសង្ឃ​១​ខ្នងទំហំ៧ម៉ែត្រគុណ៧ម៉ែត្រទុស្សេចរន្តអគ្គីសនីឆេះ​បង្កការភ្ញាក់ផ្អើលកាលអស់កាលពីព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅ​វត្ត​ខ្វាវ​លិច ស្ថិត​ក្នុងភូមិ​ខ្វាវ​លិច ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ទោ ជា ស្លូញអធិការ​នគរបាល​ស្រុក​ស្វាយចេក​បាន​ឲ្យ​ដឹង​ថា កុដិ​ព្រះសង្ឃ​១​ខ្នង ​ដែល​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​នេះ​គឺ​ធ្វើ​អំពី​ឈើប្រក់​ស័ង្កឆេសី មាន​ទំហំ​៧គុណ៧​ម៉ែត្រ នៅ​ពេល​កើត​មាន​អគ្គី​ភ័យ​នេះ ​កងកម្លាំង​នគរ​បាល ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន បាន​ចេញ​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ផង​ដែរ​ តែ​ដោយ​អំណាច​ភ្លើង​បាន​ឆាបឆេះ​ខ្លាំងមិន​អាច​ពន្លត់​បាន​ទើប​បណ្តាល​ឲ្យ​ភ្លើង​ឆេះ​អស់​នៅ​សល់​តែ​សរសរ និង​ដំបូល​ស័ង្កសី ​តែ​ខូចខាត​ទាំងស្រុង ។

លោកថា មុន​ពេលកើតហេតុ​ឆេះ​នៅ​កុដិ​នោះ​មាន​ព្រះសង្ឃ​១​អង្គ​ គង់នៅ​តែ​ព្រឹក​ឡើង​ព្រះសង្ឃ​នោះ​រវល់​មក​គ្រង​បុណ្យកឋិន​នៅ​វត្ត​ល្បើក​ស្វាយ ​ហើយ​ពេល​កើតហេតុ​នោះ​ មិនមាន​មនុស្ស​នៅទេ​ពេល​ដែលអគ្គីសភ័យឆាប់ឆេះ។ តាម​ការ​ឲ្យ​ដឹង​ពី​គណៈកម្មការអាចារ្យវត្ត សម្ភារ​ខូចខាត​ឆេះ​អស់​មានស្បង់​ចីពរ ប្រដាប់​ភ្លេង​ពិន​ពា​ធ ចានឆ្នាំង និងអំ​ភ្លី មីក្រូសម្រាប់ចាក់បន្លឺសំឡេងនៅពេលមានរដូវបុណ្យ។

លោកអាត់ ខែម ស្នងការខេត្តបានបញ្ជាក់ថា គួរឲ្យសោកស្តាយណាស់កុដិលោកនៅវត្តខ្វាវលិច ត្រូវអគ្គីភ័យឆាបឆេះអស់ មូលហេតុ មកពីទុសេ្សឆ្លងចរន្តខ្សែភ្លើងនៅពេលព្រះសង្ឃ មិននៅជាប់ទៅបុណ្យកឋិននៅចំការគរ (កុតឈើប្រកស័ង្កសី7×9) ក្នុងរយៈពេល១៥ទៅ២០នាទីឆេះអស់ វត្តនេះ នៅឆ្ងាយពីទីរួមស្រុក ដោយផ្ដល់ព័ត៌មានយឺតធ្វើឲ្យសង្គ្រោះពីរថយន្តពន្លត់អគី្គភ័យមិនអាចជួយបាន ៕ វណ្ណា


ចែករំលែក៖