ខេត្តព្រះសីហនុ៖ ព័ត៌មានប្រចាំថ្ងៃរបស់ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា៖ នៅវេលាម៉ោងប្រមាណ១២និង៤០ នាទី ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៧ កម្លាំងនគរបាលស្រុកព្រៃនប់ ដឹកនាំដោយលោកវរសេនីយ៍ត្រីឈុន រតនៈ អធិការរងនគរបាលស្រុកព្រៃនប់ បានចុះបង្ក្រាប ល្បែងស៊ីសងជល់មាន់លួចលាក់ ក្នុងព្រៃមួយកន្លែង ស្ថិតនៅចំណុចជើងភ្នំក្រោយចំការស្វាយចន្ទី ក្នុងភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្នុងពេលបង្រ្កាបនោះ ពួកអ្នកញៀនល្បែងបានរត់គេចខ្លួន ទុកចោលម៉ូតូ នៅបរិវេណវង់ល្បែង។
សមត្ថកិច្ចប្រមូលបាន៖ ម៉ូតូចំនួន១៧គ្រឿង, មាន់៣ក្បាល(ងាប់០១ក្បាល), ជញ្ជីងថ្លឹង១ និងកន្រ្តកសំរាប់ដាក់មាន់ចំនួន១១។
បច្ចុប្បន្នវត្ថុតាងត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីស្រាវជ្រាវ និង ចាត់ការបន្ត៕ ឆ្លាម សមុទ្រ