ព័ត៌មានទាន់ហេតុការណ៍៖

ទីក្រុងប៉េកាំង ជាទីក្រុងមួយក្នុងចំណោមទីក្រុងជាច្រើនរបស់ចិន​ប្រឈមនឹងផ្សេងអ័ព្ទដោយបម្រែបម្រួលអាកាសធាតុ

ចែករំលែក៖

ការបំពុលបរិយាកាស គឺជាបញ្ហាសំខាន់បំផុតនាពេលបច្ចុប្បន្ន ហើយប្រទេសជាច្រើននៅជុំវិញពិភពលោក​បាន ខិតខំកាន់បន្ថយការបញ្ចេញឧស្ម័នពុលចូលក្នុងបរិយាកាស។ ប្រទេសដែល បញ្ចេញផ្សេងពុលច្រើនជាងគេ ត្រូវបានគេចាត់ទុកថា​ជាប្រទេសមហាអំណាចសេដ្ឋកិច្ចទីពីរ លើពិភពលោកគឺប្រទេសចិន។

ទីក្រុងជាច្រើននៅប្រទេសចិន តែងតែប្រឈមនឹងការចុះអ័ព្ទ ជាទ្រង់ទ្រាយធំ​ធ្វើឲ្យរដ្ឋាភិបាលត្រូវប្រកាសអាសន្ន ។ នៅពេលនេះ ទីក្រុងប៉េកាំង បានប្រកាសឲ្យដឹង អំពីសញ្ញាអាសន្នពណ៌ទឹកក្រូច ដែលបញ្ជាក់អំពីការចុះអ័ព្ទដ៏ក្រាស់ នឹងកើតឡើង។ ការព្យាករណ៍អំពី ខ្យល់កខ្វក់ខ្លាំងនឹងកើតមានឡើងក្នុង រយៈពេល៤ថ្ងៃខាងមុខ ។ ចិនមានសញ្ញាប្រកាសអាសន្នបន្ទាន់ ចំនួន៤ប្រព័ន្ធ ដែលជាការឆ្លើយតបទៅនឹងការ ជួយសង្គ្រោះបន្ទាន់ ។

ចន្លោះពីថ្ងៃទី៤ និងថ្ងៃទី៨ ខែវិច្ឆិកានេះ រាល់ដំណើរការងារមួយចំនួន ក្នុងនោះមានការសាងសង់ និងដឹកជញ្ជូនជាដើម ត្រូវបានហាម ប្រាមមិនឲ្យដំណើរការឡើយ ដោយសារ តែរាល់ការដឹកជញ្ជូនគ្រឿងសំណង់មួយចំនួន បង្កផលប៉ះពាល់ដែលបានបញ្ចេញ ចំហេះនៃឧស្ម័ន មិនល្អដែលជាកាកសំណល់នៅលើដី ។

គេបានដឹងជាមុនថា នៅផ្នែកខ្លះនៃតំបន់ភាគខាងជើងក្រុងប៉េកាំង អាចទទួលរងគ្រោះដោយសារការចុះអ័ព្ទដ៏ក្រាស់ ក្នុងអំឡុងពេល រដូវរងាមកដល់ ដោយតម្រូវឲ្យរក្សាកំដៅ តាមរយៈការដុតធ្យូងជាដើម ។

ការព្រមានអំពីការប្រុងប្រយ័ត្ន ពីសារធាតុកខ្វក់វិញក្នុងអំឡុងពេលរដូវរំហើយនេះ តែងតែកើតមានឡើងហើយនៅក្នុងតំបន់ ។ បញ្ហាអស់ នេះត្រូវបានរដ្ឋាភិបាលចិន បានគិតគូរយ៉ាងខ្លាំងដោយបានព្យាយាម ដោះស្រាយជាច្រើនឆ្នាំមកហើយដែរ ៕ ម៉ែវ សាធី


ចែករំលែក៖