សោកនាដកម្មមួយបានកើតឡើង នៅ ក្នុងប្រទេសកូរ៉េខាងត្បូង ដោយសារតែផ្ទុះឆេះរថយន្តស៊ីទែនដឹកប្រេង។
តាមការចុះផ្សាយរបស់សារព័ត៌មាន កូរ៉េខាងត្បូងបានឲ្យដឹងថា កាលពីយប់ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧ មនុស្ស៣ នាក់ស្លាប់ និង៥នាក់ផ្សេងទៀតរងរបួស ក្រោយពីមានហេតុការណ៍ផ្ទុះឆេះរថយន្ត ដឹកប្រេង១គ្រឿងនៅកូរ៉េខាងត្បូង។
រថយន្តដឹកប្រេងស្តុកទម្ងន់៥តោន បានដឹកប្រេងដែលមានចំណុះ ៧០ធុង បានបើកធ្លាក់ពីផ្លូវនៅក្នុងតំបន់ Changwon ដែលមានចម្ងាយប្រមាណ ៤០០គីឡូ ម៉ែត្រ ស្ថិតនៅភាគអាគ្នេយ៍ នៃរដ្ឋធានី សេអ៊ូល នៅវេលាម៉ោងប្រមាណ១ និង ២០នាទីរសៀល ម៉ោងក្នុងតំបន់។
បន្ទាប់ពីបុកចិញ្ចើមថ្នល់ ធុងប្រេង ប្រមាណពាក់កណ្តាល បានធ្លាក់ទៅបុក នឹងរថយន្តជាច្រើនគ្រឿង ដែលបើក ក្នុងទិសដៅបញ្ច្រាសគ្នា ដែលនៅលើដង ផ្លូវចម្ងាយប្រមាណ១គីឡូម៉ែត្រ ទៅកាន់ផ្លូវ រូងក្រោមដី។ វាក៏បានបង្កឲ្យផ្ទុះឆេះ និង មានអគ្គិភ័យកើតឡើងតែម្តង។
រថយន្តដឹកអ្នកដំណើរ៩គ្រឿងបាន ឆាបឆេះ ហើយសមត្ថកិច្ចបានជួយពន្លត់ វិញក្នុងរយៈពេល៤០នាទីក្រោយមក៕ ម៉ែវ សាធី