ភ្នំពេញ៖ តាមពាក្យបណ្តឹងរបស់ក្រសួងមហាផ្ទៃអំពីទោសក្បត់ជាតិនៃមេដឹកនាំគណបក្សសង្រ្គោះជាតិគឺគណបក្សនេះនឹងត្រូវប្រឈមនឹងការរំលាយដោយច្បាប់ប្រទេស នៅថ្ងៃប្រកាសសាលដីការដោយតុលាការកំពូល ថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ខាងមុខនេះ។
តាមផ្លូវច្បាប់ នៅពេលដែលគណបក្សសង្រ្គោះជាតិត្រូវបានរំលាយហើយ គឺមានសមាជិកនៃគណៈកម្មការនាយក និងគណៈអចិន្រ្តៃយ៍ជាង ១០០រូបគឺនឹងគ្មានសិទ្ឋិធ្វើនយោបាយរយៈពេល៥ឆ្នាំ។ ចំពោះបងប្អូនដែលកំពុងខិតខំបម្រើប្រជាពលរដ្ឋពិតៗ ដែលមិនបានដឹងនិងចូលដៃជើងជាមួយមេដឹកនាំបក្សក្បត់ជាតិ គឺបងប្អូនមានឱកាសចូលរួមអាជីពនយោបាយបម្រើប្រទេសជាតិជាបន្តជាមួយ សម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជន។ បងប្អូនមានពេល៩ ថ្ងៃទៀត ដើម្បីចូលរួមកសាងប្រទេសជាមួយ សម្តេចតេជោ មុនការប្រកាសសាលដីការដោយតុលាការកំពូលនៅថ្ងៃទី ១៦ វិច្ឆិកា ២០១៧ខាងមុខនេះ។
សូមកុំអោយឱកាសដ៏កម្រនេះកន្លងផុតអោយសោះ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី រីករាយស្វាគមន៍ទទួលបងប្អូនជានិច្ច៕
ប្រភព៖ ហ្វេសប៊ុកសម្តេចតេជោ