ខេត្តពោធិ៍សាត់៖ យោងតាមរបាយការណ៍របស់នគរបាល នៃអធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងថា បុរសម្នាក់បានរងរបួសយ៉ាងដំណំ ហើយបានរត់ ប្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលខណៈដែលបងថ្លៃរបស់ខ្លួនដោះស្រាយគំណុំចាស់ ប្រើ ដែកសរសៃ វាយមកលើខ្លួន ហើយរត់គេចខ្លួនចោលស្រុក ។
នគរបាលនៃអធិការដ្ឋាននគរបាលស្រុកបាកានថា ម្ចាស់បណ្ដឹងឈ្មោះ ម៉ៅ ជឿន ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំភូមិប៉ាលហា ឃុំមុខរាណ៍ ស្រុករុក្ខគីរី ខេត្តបាត់ដំបង ប្ដឹងឈ្មោះ ញឹម សុភ័ណ្ឌ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិកោះខ្ជាយ ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ (ត្រូវជាបងថ្លៃ) ព្រោះនៅវេលាម៉ោង១០ និង៤០នាទីព្រឹក ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បងថ្លៃឈ្មោះ ញឹម សុភ័ណ្ឌ រូបនេះ បានប្រើប្រាស់ដែកសរសៃមួយកំណាត់វាយមកលើខ្លួនបណ្ដាលឲ្យរងរបួសត្រង់ចំណុច,ដៃខាងស្ដាំ ១កន្លែង,ឆ្អឹងជំនីខាងស្ដាំដែរ ១កន្លែង និងបែកក្បាល ១កន្លែងទៀត ដោយបងថ្លៃដៃដល់និយាយថា ដោះស្រាយគំនុំចាស់ ។
ជនសង្ស័យបានរត់គេចខ្លួនបាត់ សមត្ថកិច្ចបន្តស្រាវជ្រាវដើម្បីចាត់ការតាមច្បាប់៕ ប៉ឹម ពិន