ព័ត៌មានទាន់ហេតុការណ៍៖

នគបាលខណ្ឌមានជ័យបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការពីបទរួមភេទជាមួយអនីតិជន

ចែករំលែក៖

ភ្នំពេញ: នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ សមត្ថកិច្ចនគបាលខណ្ឌមានជ័យ បានបញ្ជូនខ្លួនយុវជនម្នាក់ទៅសាលាដំបូងរាជធានីភ្នំពេញ ពីបទរួមភេទជាមួយអនីតិជនក្រោម១៥ឆ្នាំ ដើម្បីចាត់ការតាមនីតិវិធី ហើយសំណុំ រឿងនេះ កំពុងស្ថិតនៅក្រោមចំណាត់ ការសាកសួរពីលោក កុល បុន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។

មន្រី្តនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យបានបានប្រាប់ឲ្យដឹងថា ក្មេងស្រីរងគ្រោះមានឈ្មោះ ត ន ដ វ ន អាយុ១២ឆ្នាំ ស្នាក់សង្កាត់ទួលទំពូង១ ខណ្ឌចំការមន ដោយឡែកជនសង្ស័យមានឈ្មោះ សន ឧត្ដម អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះជួលលូ៥ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។សមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យបានឃាត់ខ្លួនយុវជនម្នាក់នេះកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ពីបទ រួមភេទជាមួយអនីតិជនក្រោម១៥ឆ្នាំ តាមពាក្យបណ្តឹងអាណាព្យាបាលក្មេងស្រីរងគ្រោះ ។

ជនសង្ស័យបានសារភាពប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅយប់ថ្ងៃទី៣ខែវិច្ឆិកា ឆ្នាំ២០១៧ រូបគេបានចូលលេងនៅក្នុងក្លឹបកម្សាន្តមួយហើយបានជួបគ្នាជាមួយក្មេងស្រីអាយ១២ឆ្នាំ២នាក់ រួចពួកនាងៗក៏បានសុំអង្គុយលេងសាឡុងជាមួយខ្លួន។ ក្រោយពីផឹកស៊ីរួចរាល់ហើយខាងក្មេងស្រីទាំង២នាក់ងងុយដេកខ្លាំងពេកក៏រកកន្លែងដេក ហើយរូបគេបានប្រាប់ថាឲ្យទៅដេកផ្ទះសំណាក់៣៤១ទៅខ្ញុំស្គាល់មេការនៅទីនោះ។ ខណ:នោះពួកនាងៗក៏យល់ព្រមហើយក៏បបួលគ្នាមកជួលបន្ទប់២ផ្សេងគ្នា គឺបន្ទប់លេខលេខ១០៤និងលេខ១០៥ ដោយខ្លួននិងមិត្តភក្តិម្នាក់ទៀតដេកក្នុងបន្ទប់លេខ១០៤ រីក្មេងស្រីទាំង២នាក់ដេកបន្ទប់លេខ១០៥ រហូតដល់ភ្លឺដោយពុំបានប៉ះពាល់ខ្លួនប្រាណគ្នាទេ។ លុះដល់រសៀលថ្ងៃទី៤វិច្ឆិកា ក្មេងស្រីទាំង២នាក់បានឲ្យខ្លួនចុះមកទិញបាយហូបពេលត្រឡប់មកវិញស្រាប់តែបងប្រុសពួកនាងខាងលើមកដល់ចោទថា បានចាប់រំលោភបហអូនស្រីរបស់គាត់ ហើយបានឃាត់ខ្លួនគេប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យចាត់ការតាមច្បាប់ បើទោះបីខ្លួនបដិសេធនឹងការចោទប្រកាន់នេះយ៉ាងណាក៏ដោយ៕ ប្រាថ្នា


ចែករំលែក៖