សារព័ត៌មាន Al Masdar News បាន ដកស្រង់ប្រភពព័ត៌មានពីតុលាការរាជវាំង សាវឌីអារ៉ាប៊ីបានឲ្យដឹងថាព្រះរាជបុត្រ Abdul Aziz បានចូលទិវង្គត នៅក្នុងការប៉ះទង្គិចគ្នាជាមួយកម្លាំងប៉ូលិស ដែលប៉ុន ប៉ងចាប់ព្រះកាយព្រះអង្គ ។
ដូច្នេះកាលពីថ្ងៃទី៦ ខែវិច្ឆិកា ព្រះរាជ បុត្រសាវឌីអារ៉ាប៊ីមួយអង្គទៀត បានចូល ទិវង្គត បន្ទាប់ពីព្រះរាជបុត្រមួយអង្គទៀត បានចូលទិវង្គតដោយសារតែជួបគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ។
អតីតមន្ត្រី FBI លោក Ali H Soufan បានបញ្ជាក់ពីការសោយទិវង្កតរបស់ព្រះរាជបុត្រ Abdul Aziz ព្រះជន្ម៤៤វស្សាដែលជារាជបុត្រពៅរបស់ព្រះមហាក្សត្រ Fahd តាមរយៈការបង្ហោះសារ តាមបណ្តាញ Twitter ។ប៉ុន្តែលោកមិនបានបញ្ជាក់ឲ្យបានច្បាស់អំពីមូលហេតុបណ្តាលឲ្យព្រះរាជ បុត្រអង្គនោះចូលទិវង្គតឡើយ។
តាមសារព័ត៌មាន Al Masdar news ដែលបានដកស្រង់ប្រភពពីតុលាការរាជវាំងសាវឌីអារ៉ាប៊ីបានបញ្ជាក់ថា ព្រះរាជបុត្រ Abdul Aziz ចូលទិវង្គតពេលប៉ះទង្គិចដោយអាវុធជាមួយប៉ូលិសដែលប៉ុនប៉ងចាប់ព្រះកាយព្រះអង្គ។
កន្លងមកប៉ូលិស បានបញ្ជាក់ថា ព្រះ រាជបុត្រ Adul Aziz ជាប់ពាក់ព័ន្ធ និងការ ងារកសុីជាមួយក្រុមហ៊ុន Saudi Oger ដែលជាកម្មសិទ្ធិរបស់អតីតគ្រួសារនាយករដ្ឋ មន្ត្រីលីបង់ លោកSaad Hariri ។
ស្ថានភាពនៅក្នុងប្រទេសសាវឌីអារ៉ាប៊ីកាន់តែតានតឹងក្រោយពេលព្រះរាជបុត្រស្នងរាជ្យ បានបើកប្រតិបត្តិការកម្ចាត់អំពីពុករលួយ ។ ជាមួយគ្នានោះ ព្រះរាជបុត្រ ១១អង្គ និងរដ្ឋមន្ត្រី ៤រូប រួមទាំងអតីតមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀតត្រូវចាប់ខ្លួនពាក់ព័ន្ធនឹងអំពីពុករលួយ។
ជាក់ស្តែងកាលពីយប់ថ្ងៃទី៤ ខែវិច្ឆិកា ព្រះរាជបុត្រស្នងរាជ្យ Mohammed Bin Salman បានប្រកាសចាប់ខ្លួន សមាជិក រាជវង្សសាវឌីអារ៉ាប៊ី ក្រោយពីព្រះបិតា ព្រះមហាក្សត្រ Salman បានបង្កើតគណៈ កម្មធិការ ប្រឆាំងអំពើពុករលួយ ។ សកម្ម ភាពខាងលើ ត្រូវបានគេចាត់ទុកថាជា សកម្មភាពដើម្បីពង្រីកអំណាចរបស់ព្រះ រាជបុត្រស្នងរាជ្យ ។
ព្រះអង្គម្ចាស់ Mohammed Ben Salman ដែលគេតែងនិយមហៅកាត់ថា MSB កំពុងធ្វើឲ្យរញ្ជួយអារ៉ាប៊ីសាអ៊ូឌីត។ តាម រយៈគណៈកម្មការប្រឆាំងអំពើពុករលួយ ដែលទើបតែត្រូវបានបង្កើត ហើយស្ថិត ក្រោមការដឹកនាំ របស់ព្រះអង្គផ្ទាល់ មានមនុស្សជាច្រើននាក់ ដែលកំពុងតែត្រូវ ជាប់សំណាញ់ នៃការបោសសម្អាតអំពើ ពុករលួយនេះ។
ក្នុងចំណោម អ្នកដែលជាប់ចោទ គឺ មានដូចជា ព្រះអង្គម្ចាស់និងជាអ្នកជំនួញដ៏ល្បីបំផុត ឈ្មោះ Al-Walid ben Talal។ បន្ទាប់មកទៀត មានព្រះអង្គម្ចាស់ Metab ben Abdallah មេបញ្ជាការកងសេនាជាតិ ហើយដែលកន្លងមក ធ្លាប់ត្រូវបានគេសង្ស័យថាអាចជារាជទាយាទដែរ។ ព្រះអង្គម្ចាស់ Abdallah Al-Sultan មេបញ្ជាការកង ទ័ពជើងទឹក និងព្រះអង្គម្ចាស់ Abdel Fakih រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ក៏ជាប់សំណាញ់ អំពើពុករលួយនេះដែរ។
យោងតាមការផ្សាយរបស់ទូរទស្សន៍ Al-Arabya បានឲ្យដឹងថា ជាសរុប គឺមាន ព្រះអង្គម្ចាស់១១អង្គ រដ្ឋមន្ត្រី៤នាក់ និង អតីតរដ្ឋមន្ត្រីជាង១០នាក់ និងមហាសេដ្ឋី ជាច្រើន ដែលត្រូវជាប់ចោទថាបានប្រព្រឹត្តអំពើពុករលួយ។ គណៈកម្មការពិសេស ដែលទើបតែបានបង្កើតនេះ បានធ្វើការ សើររើ ទៅដល់ករណីចាស់ៗជាច្រើន តាំងពីឆ្នាំ២០០៩។
យ៉ាងណាមិញ ព្រះរាជអាជ្ញាអារ៉ាប៊ី សាអ៊ូឌីត បានអះអាងថា ទោះជាជនជាប់ ចោទ មានងារ មានតំណែងជាអ្វីក៏ដោយ ក៏ត្រូវតែទទួលបាននូវចំណាត់ការចំពោះ មុខច្បាប់ ដូចគ្នាទៅនឹងប្រជាជនសាមញ្ញ ដែរ។ ចំណែករដ្ឋមន្ត្រីក្រសួងព័ត៌មាន បាន បញ្ជាក់ថា គណនីធនាគារ របស់ជនជាប់ ចោទទាំងអស់ ត្រូវបង្កកទុកមិនឲ្យធ្វើចរា ចរណ៍ទេ ហើយទ្រព្យសម្បត្តិ ក៏ដូចជាប្រាក់ ដែលបានមកពីអំពើពុករលួយទាំងអស់ នឹងត្រូវប្រគល់ទៅឲ្យរដ្ឋវិញ។ បើតាម ប្រភពពីអាកាសចរណ៍ស៊ីវិល យន្តហោះ ឯកជនទាំងអស់ ត្រូវបានហាមឃាត់មិនឲ្យ ចេញដំណើរទេ ដើម្បីទប់ស្កាត់ កុំឲ្យមាន ការរត់គេចខ្លួន។
ក្នុងវ័យ៣២ឆ្នាំ ព្រះអង្គម្ចាស់ MSB គឺ ជារាជទាយាទ ស្នងតំណែងពីបិតា ព្រះចៅ សាល់ម៉ាន់ ដែលមានព្រះជន្ម ៨១វស្សា ទៅហើយ។ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយ នេះ ព្រះអង្គម្ចាស់រាជទាយាទរូបនេះ បានបន្តចាត់វិធានការផ្សេងៗ ដើម្បីពង្រឹង អំណាច និងធ្វើកំណែទម្រង់នានាកាន់តែខ្លាំងឡើងៗ។ កាលពីថ្ងៃទី២៤ ខែតុលា ក្នុងឱកាសវេទិកាសេដ្ឋកិច្ច ព្រះអង្គម្ចាស់ បានសន្យាថា នឹងធ្វើឲ្យអារ៉ាប៊ីសាអ៊ូឌីត ក្លាយជាប្រទេសបើកចំហ មិនជ្រុលនិយម ដើម្បីលាងជម្រះនូវកេរ្តិ៍ឈ្មោះអាក្រក់កន្លងមក ដែលនិយាយថា អារ៉ាប៊ីសាអ៊ូឌីត ជាប្រទេសផ្សព្វផ្សាយអ៊ិស្លាមផ្តាច់ការ ហើយ សម្បូរទៅដោយមហាសេដ្ឋីពុករលួយ៕ ម៉ែវ សាធី