ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងត្បូងមិនអនុញ្ញាតឲ្យមានសង្គ្រាមឧបទ្វីបកូរ៉េជាដាច់ខាត

ចែករំលែក៖

តាមសារព័ត៌មានNBC news បានផ្សាយ ថា រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងលោកស្រី Kang Kyung Wha កាលពីថ្ងៃទី៦ ខែវិច្ឆិកា បានបញ្ជាក់ថា កម្មវិធីបរមាណូ របស់កូរ៉េខាងជើង គឺត្រូវបញ្ចប់តាមរយៈ ដំណោះស្រាយការបរទេស មិនមែន យោធានោះឡើយ។

ឆ្លើយតបនឹងបទសម្ភាសន៍មុនពេលលោកត្រាំ បំពេញទស្សនកិច្ចនៅរដ្ឋមន្ត្រី ការពារជាតិប្រទេសនេះកូរ៉េខាងត្បូងបានបញ្ជាក់ថា «សង្គ្រាមជាថ្មីនៅឧបទ្វីបកូរ៉េ មិនអនុញ្ញាតឲ្យកើតឡើងជាដាច់ខាត ហើយដំណោះស្រាយ វិបត្តិធ្វើឡើងដោយ សន្តិភាព តាមរយៈកិច្ចការបរទេស»។

រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងបានព្រមានទៀតថា «យើងចាំបាច់ត្រូវតែប្រុងប្រយ័ត្នចំពោះជម្រើសយោធា» ។ លោក ស្រីរដ្ឋមន្ត្រីការពារជាតិ Kang Kyung Wha បានបញ្ជាក់យ៉ាងច្បាស់ថា សកម្មភាព យោធា គ្រាន់តែជាការបន្ថែមឥទ្ធិពល សម្រាប់ដំណោះស្រាយការបរទេស ប៉ុណ្ណោះ។

លោកស្រី Kang Kyung Wha បញ្ជាក់ទៀតថា«ជាប្រទេសដែលងើបឡើងពីការខ្ទេចខ្ទី ដោយសារសង្គ្រាមឧបទ្វីប ហើយ រយៈពេលជាង៦-៧ទសវត្សកន្លងមកយើងបានក្លាយជាប្រទេសអភិវឌ្ឍន៍ប្រជាធិបតេយ្យដ៏រុងរឿង ។ ដូច្នេះ យើងមិនអនុញ្ញាតឲ្យ មានសង្គ្រាមដែលអាចបំផ្លាញគ្រប់យ៉ាងដែលយើងបានខិតខំនាពេលកន្លងមកនោះទេ។

លោកស្រី Kang Kyung Wha បញ្ជាក់ បន្ថែមថា រយពេលចុងក្រោយនេះ កូរ៉េខាង ជើង មិនមានការឌឺដងណាមួយបន្ថែមទៀតនោះឡើយ។

នៅក្នុងដំណើរទស្សនកិច្ចមកកាន់ ប្រទេសជប៉ុននិងកូរ៉េខាងត្បូងរបស់មេដឹកនាំអាមេរិក ដូណាល់ ត្រាំ គឺលោកបានខិតខំ បញ្ចុះបញ្ចូលសម្ពន្ធមិត្តទាំង២ឲ្យទិញអាវុធបន្ថែមដើម្បីការពារការវាយប្រហារពីកូរ៉េខាងជើង ។ និយាយរួមមិនថានៅទីណា នោះឡើយ អាមេរិកគឺតែងតែស្វែងរកផល ចំណេញ ពីភាពតានតឹងនិងសង្គ្រាម ដដែល។

កន្លងមកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយថា ជប៉ុននឹងបាញ់ទម្លាក់មីស៊ីលកូរ៉េខាងជើង ឲ្យធ្លាក់ចុះពីអាកាស ប្រសិនបើទីក្រុងតូក្យូ បានទិញសព្វាវុធ សហរដ្ឋអាមេរិក ដែលមានសមត្ថភាព អាចធ្វើបែបនោះបាន។

ថ្លែងបន្ទាប់ពីកិច្ចប្រជុំកំពូលមួយ ជា មួយនាយករដ្ឋមន្ត្រី សុីនហ្សូ អាបេ លោក ត្រាំ បានបញ្ជាក់ពាក្យដដែលរបស់ខ្លួនថា យុគសម័យនៃភាពអត់ធ្មត់ជាមួយកូរ៉េខាងជើង បានកន្លងផុតហើយនិងថា ប្រទេស ទាំង២នឹងធ្វើការរួមគ្នា ប្រឆាំងនឹងភាព គឃ្លើនដ៏គ្រោះថ្នាក់នេះ។

យោងតាមប្រភពពីកាសែតរ៉យទ័រ ចេញ ផ្សាយនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយសំដៅដល់ មីស៊ីលកូរ៉េខាងជើង លោកត្រាំ បាននិយាយបន្តថា លោកអាបេ នឹងបាញ់ទម្លាក់ពួកវា ឲ្យធ្លាក់ចុះពី មេឃ បាន នៅពេលដែលលោកបានបញ្ចប់ការ ទិញសម្ភារយោធាបន្ថែមជាច្រើនទៀត ពីសហរដ្ឋអាមេរិក ដោយសព្វគ្រប់មក៕ ម៉ែវ សាធី

រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងលោកស្រី Kang Kyung Wha


ចែករំលែក៖