ព័ត៌មានទាន់ហេតុការណ៍៖

កុមារីអាយុ២ឆ្នាំម្នាក់លង់ទឹកត្រពាំងស្លាប់ ខណ:ដែលឪពុកម្តាយមិននៅផ្ទះ

ចែករំលែក៖

ខេត្តតាកែវ៖ កុមារីម្នាក់បានលក់ទឹកត្រពាំងស្លាប់យ៉ាងអាណោចអាធ័ម ខណៈពេលឪពុកម្តាយ មិននៅផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើលមួយដែលហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅវេលាម៉ោង៣ និង៣០នាទីរសៀល ត្រង់ចំណុចត្រពាំងខាងក្រោយផ្ទះ ឈ្មោះ ឈឹម វិរ: នៅភូមិសាមគ្គី ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឆាយ លីហ័ ភេទស្រី អាយុ២ឆ្នាំ ស្នាក់នៅភូមិ ឃុំកើតហេតុខាងលើ។ សមត្ថកិច្ចដដែលបានបញ្ជាក់ថា មូលហេតុដោយសារតែឪពុកម្តាយមានការធ្វេសប្រហែសទុកឲ្យកុមារីខាងលើនៅផ្ទះតែម្នាក់ឯង។

ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះពិនិត្យឃើញថាពិតជាបានលង់ទឹកស្លាប់មែន រួចប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ ភ្នំដា


ចែករំលែក៖